ភ្នំពេញ អ្នកនាង ផន សុផារី ដែលជាតារាកំប្លែង មានប្រជាប្រិយភាព កាលពីមួយរយៈមុន ប៉ុន្តែ ចាប់តាំងពីមានគ្រួសារមក រូបនាងបានចាប់យកការប្រកដអាជីវកម្មវិញ និងទទួលបានជោគជ័យខ្លាំងណាស់។ យ៉ាងណាមិញនៅមុននេះបន្តិច ពិតជាចូលរួមសោកស្តាយ យោងតាមគណនីហ្វេសប៊ុក «Phorn Sophary» បានបង្ហោះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានសរសេ
ររៀបរាប់ថា៖ «ក្មួយ មីងអើយ ក្មួយចេះណាស់ មីងទទួលយកអត់បានទេ ទំរាំកូនធំបានប៉ុន្នឹង តើអនុស្សាវរីយ៍ច្រើនប៉ុនណាជាមួយម្តាយ ឪពុក យាយតា អ៊ុំពូមីង បង ប្អូន? ក្មេងកំពុងពេញចេះ ពេញគួរអោយស្រលាញ់ មានតែអារម្មណ៍អ្នកបាត់បង់ទេដែលដឹង សូមផ្តាំផ្ញើរដល់អាណាព្យាបាលទាំងអស់ដែលមានកូនតូចៗ ដែលឧស្សាហ៍ឈឺក្តៅខ្លួន រលាកបំពង់ក ឈឺ ញឹកញាប់ កុំគិតថាមិនអីទេ
ហើយចេះតែផ្សំថ្នាំតាម ហ្វាមសុី ដែលមិនបានដឹងពីកំរិតថ្នាំត្រឹមត្រូវនិងជំងឺ ត្រូវតែយកទៅមន្ទីពេទ្យដែលមានជំនាញវិនិឆ្ឆយ័អោយច្បាស់ ពិនិត្យឈា ម ជំងឺកុំប្រហែសអោយសោះកុំអោយទាល់តែធ្ងន់គឺសល់តែពាក្យថាសោកស្តាយក្រោយប៉ុនណោះ … សូមក្មួយទៅអោយបានសុខណាក្មួយស្រីមីង ក្មួយលែងពិបាកហើយ គេងអោយស្រួលចុះណាកូនណា…» សូមទស្សនារូបភាពខាងក្រោមនេះ