ពិសេសមែន! រដ្ឋាភិបាលថៃបញ្ចុះតម្លៃប្រេងសាំងត្រឹម ១បាតក្នុង១លីត្រ ជាកាដូរជូនប្រជាជននាឱកាសឆ្លងឆ្នាំសកលខាងមុខនេះ…

ក្នុងឱកាសបុណ្យចូលឆ្នាំសាកលខាងមុខនេះ គិតចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២៦ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលថៃនឹងទម្លាក់តម្លៃសាំង ២ ប្រភេទ គឺប្រេងឥន្ធនៈ B10 Biodiesel និង E20 Gasohol ក្នុងអត្រាមួយបាតក្នុងមួយលីត្រ ហើយនេះក៏ជាកាដូរមួយសម្រាប់ចែកជូនដល់ពលរដ្ឋថៃដែលត្រូវដើរលេងទៅទីជិតទីឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំសាកលខាងមុខនេះ។

ទោះបីជាពេលបូកសម្រុបចំនូលដែលត្រូវខាតមានខ្ពស់ ប៉ុន្តែរដ្ឋាភិបាលថាមិនថ្វីទេ អោយតែប្រជាពលរដ្ឋរបស់គេអាចត្រឹមចំណាយតិចក្នុងឱកាសបុណ្យចូលឆ្នាំសាកលខាងមុខនេះ ជាក់ស្តែងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការខាតនោះអាចចាប់ពី១.៣ ពាន់លានដុល្លារបាត ស្មើនឹង ៤៣.១ លានដុល្លារ ឯណោះ៕

Related posts

Leave a Comment