ទឹកចិត្តប្រពៃ! ខេម យកភួយ ចែកជូនអ៊ុំៗ តាៗ ធាក់ស៊ីក្លូ ពេលរាត្រី ចំថ្ងៃបុណ្យណូអែល ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង ថែមទាំងសរសើរថា…

ខេម គឺជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយភាពម្នាក់ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនដដែលមកទល់ពេលនេះ។ តារាដែលមានសម្លេងស្អករូបនេះ នៅតែឆក់យកបេះដូងអ្នកស្តាប់មិនចេះតិចនាក់ឡើយ ជាពិសេសបទទាក់ទងមនោសញ្ចេតនា កាន់តែច្បាប់ កាន់តែពីរោះជាប់ចិត្ត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ ចំថ្ងៃបុណ្យណូអែល តារាចម្រៀង ខេម បានយកភួយទៅចែកជូនអ៊ុំៗ តាៗ ធាក់ស៊ីក្លូជាច្រើននាក់ ពោរពេញដោយស្នាមញញឹម ពេញចិត្តជាខ្លាំង។ ខេម បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា៖ “គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​ផ្ត​ល់​ក្តី​ស្រឡាញ់​ ដល់​ចាស់​ជរា​ទេ សប្បាយ​ចិត្ត​ណាស់”។

ក្រោយពីឃើញទង្វើរដ៏ប្រពៃមួយនេះហើយ អ្នកគំាទ្រតារាសម្លេងស្អករូបនេះ បានសម្តែងអារម្មណ៍ចេញមកថា “បងខេម​ពិតជា​មាន​សន្តាន​ចិត្ត​ល្អ​មែន ​គួរ​អោយ​គោ​រព​ស្រឡាញ់​ ហើយ​ក៏ជា​គំរូ​ដ៏​ល្អ​ផង​ដែរ​” អ្នកខ្លះទៀតបន្ថែមថា “ខ្ញុំពិតជាស្រឡាញ់ និងពេញចិត្តចំពោះទឹកចិត្ត ការផ្តល់នូវសម្ភារមួយចំនួន នៅរាត្រីនេះ សូមជូនពរអោយបង កាន់តែមានភាពល្បីល្បាញក្នុងអាជីពរបស់បង ” ព្រមទាំងនៅមានពាក្យកោតសរសើរ ដល់ខេម ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

Related posts

Leave a Comment