ម្សិលមិញនេះ នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ លោក សុវណ្ណ រិទ្ធី អគ្គនាយក សារព័ត៌មានដ៏ល្បីមួយឈ្មោះ TVFB បានជួបគ្រួសារមួយ ដែលឪពុកម្នាក់ជាអ្នកបើម៉ូតូសណ្តោងរទះ ដើររើសអេតចាយតាមផ្លូវ ជាមួយ កូនស្រីតូចៗ២នាក់ និងប្រុសម្នាក់ ទៀត។ អ្វីដែលគួរឲ្យកោតសរសើរនោះ បើទោះបងប្រុសម្នាក់នេះជាអ្នករើសអេតចាយក៏ដោយ ក៏គាត់បានឲ្យកូនៗចូលរៀនគ្រប់ៗគ្នាដែរ។ លោក សុវណ្ណ រិទ្ធី បានបញ្ជាក់បន្ថែមទៀតថា៖
“(ជ្រុងមួយនៃជីវិត)៖ សង្វេកចិត្តខ្លាំងណាស់លោកអើយ! ខណ:ខ្ញុំអង្គុយញុំាបាយមុខផ្ទះ ស្រាប់តែប្រទះឃើញក្រុមគ្រួសារ មួយគ្រួសារ មានសមាជិក៤នាក់ ឪពុកម្នាក់ជាអ្នកបើម៉ូតូសណ្តោងរទះអេតចាយ កូនស្រីតូចៗ២នាក់ ប្រុសម្នាក់ បានមកឈប់ម៉ូតូមុខផ្ទះខ្ញុំ ហើយនាំគ្នាកាយសំរាម ដើម្បីរកសំបកកំប៉ុង និងទាញយកសំបកកេស ទឹកសុទ្ធ ដើម្បីយកទៅលក់អេតចាយ មើលទៅគួរអោយសង្វេកចិត្តអាណិត ជាពន់ពេក។
ឃើញដូចនោះខ្ញុំក៏រត់ចូលផ្ទះ ដើម្បីយកមីមួយកេះ និងភេសជ្ជៈខារ៉ាបាវមួយយួរ និងវីហ្គ័រមួយយួរ លុយ៥មុឺនរៀល យកទៅជូនក្រុមគ្រួសារដ៏កំសត់នោះ និងបានសួរនាំពីបញ្ហាជីវភាព និងការរៀនសូត្ររបស់ក្មេងទាំងនោះផងដែរ។
នៅចំពោះមុខខ្ញុំឪពុក្មេងៗនិយាយទាំងអួលដើម.កថា ត្បិតតែខ្ញុំមិនចេះអក្សរ តែខ្ញុំសន្យាថានឹងប្រឹងប្រែងអោយកូនៗ បានរៀនសូត្រគ្រប់ៗគ្នាអោយអស់លទ្ឋភាព។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលគ្មានលទ្ឋភាពជួយក្មេងៗទាំងអស់នេះលើសនេះ អោយពូសុំទោសក្មួយៗទាំងអស់គ្នាផង៕”៕