គួរឲ្យអាណិតលោកតាណាស់ យំតាំងពីទទួលដំណឹងប្រពន្ធស្លា ប់ មកដល់ពេលនេះគឺ2ថ្ងៃហើយ ដោយយំនឹកប្រពន្ធ!!

គូស្នេហ៍តាយាយមួយគូ បានធ្វើឲ្យមហាជនជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការរន្ធត់ចិត្តជាខ្លាំង ហើយថែមទាំងបាននាំគ្នាកោតសរសើរពីក្ដីស្រលាញ់ដ៏ស្ម័គ្រស្មោះរបស់លោកទាំងពីរ ដែលបានស្រលាញ់គ្នាអស់រយៈពេលដ៏ យូរអង្វែង បន្ទាប់ពីបានរៀបការ និងបានរួមរស់នៅជាមួយ គ្នាជាប្ដីប្រពន្ធអស់រយៈពេលជាច្រេីនឆ្នាំរួចមក។

យ៉ាង​ណាមិញ​ អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ចិត្ត​នៅពេលនេះ​ លោកយាយបានទទួល​មរណភាព​ចាកចោលលោកតាហេីយ​ ដែលធ្វើឲ្យ​លោកតាមាន​អារម្មណ៍​ក្រៀមក្រំ​ជាខ្លាំង​ ពិតជា​គួរឲ្យ​អាណិត​ដល់លោកតាខ្លាំងណាស់​ នេះ​បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bee Rii​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«គាត់ស្រឡាញ់ប្រពន្ធគាត់ណាស់ ប្រពន្ធទៅណាទៅហ្នឹង ទោះប្រពន្ធស្តី ថា ជេព្រឹកល្ងាចក៏មិនដែលចោលគ្នាដែរសែនអាណិត យំតាំពីដឹងដំណឹង មកដល់ឥឡូវ 2ថ្ងៃហើយ យំនឹងប្រពន្ធ ធ្លាប់តែម៉ោង5ភ្លឺ ដាស់អោយតាដើរ ហើយឆុងទឹកដោះគោអោយ ល្ងាចឡើងបើកប្រដាល់អោយមើល ញោះគ្នារាល់ថ្ងៃ ឈ្លោះគ្នារាល់ថ្ងៃ ទៅពេទ្យ2អ្នក ទៅណាមិនដែលបាត់គ្នា ឥឡូវបានត្រឹមនឹក»។

ការចាកចេញ​លោកយាយនៅពេលនេះ​ បានធ្វើឲ្យកូនចៅស្លុតចិត្តជាខ្លាំង ដែលមិនមានពាក្យអ្វីអាចរៀបរាប់បាននោះទេ​ ចំណែក​ឯលោកតា​ ដោយសារតែចំណងស្នេហ៍ ដ៏ជ្រាលជ្រៅបំផុត​ ទេីប​ធ្វើ​ឲ្យ​គាត់ពិបាកនឹង​ធ្វើ​ចិត្ត​ខ្លាំង​ណាស់​។ សូមអោយ​វិញ្ញាណក្ខន្ធ​លោកយាយបាន​ទៅកាន់​សុខគតិភទៅផងចុះ​ ។

Related posts

Leave a Comment