សូមជួយគាត់ផង បុរសជនជាតិបារាំម្នាក់ សំពះអង្វរសូមជួយរកយុត្តិធម៌អោយគាត់ផង ដោយរថយន្ត Rang Rover ពណ៌ស បានបើកបុ កគាត់បង្ករឲ្យគាត់បាត់បង់ជើងឆ្វេងជារៀងរហូត (មានវីដេអូ)

កាលពីពឹលថ្មីៗនេះ ជនជាតិបារាំងម្នាក់ ដែលគាត់ជាអ្នកបម្រើការងារស័គ្រ្មចិត្ដ ក្នុងអង្គការមួយ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រក្រី ក្នុងប្រទេសកម្ពុជា ហើយគាត់បានរស់នៅ នឹងបានចូលសញ្ជាតិខ្មែរ អស់រយៈពេល១០ឆ្នាំមកហើយ នឹងអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ់ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៏ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុង បុរី ប៉េង ហួត បឹងស្នោរ បណ្ដាលធ្វើឲ្យបាត់ជើង នឹងរហូតឈានទៅដល់ថ្នាក់កា ត់ជើងម្ខាង ដើម្បីជួយជីវិតរបស់គាត់ថែមទៀតផង។

ក្នុងនោះដែរ បើតាមរយៈគេហទំព័រ ហ្វេសប៊ុករបស់ជនបរទេសរូបនេះ ដែលគាត់មានឈ្មោះ Marie Thourida Dekeister បានបង្ហោះវីដេអូនិយាយរៀបរាប់ថា៖”នៅពេលដែលគាត់ចេញពី Office របស់ខ្ញុំ ស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងពេលកំពុងឆ្លងផ្លូវបានពាក់កណ្ដាលទៅហើយ តែបែរជារថយន្ដ Range Rover ដ៏ទំនើបនោះ បែរជាមិនគោរពផ្ដល់សិទ្ធអតិភាព ដល់អ្នកស្ថិតនៅស្ដាំដៃនោះទេ ដោយបើកបរមកយ៉ាងលឿន រួចបុកខ្ញុំ បណ្ដាញធ្វើឲ្យបាត់បង់ស្មារតី ហើយក្រោយមកក៏មានអ្នកស្ថិតនៅក្បែរទីកន្លែងនោះ បាននាំគ្នាជួយសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យ ជោរ៉ៃ ក្បែរនោះតែម្ដង”។

គាត់បាននិយាយរៀបរាប់បន្ថែមទៀតថា៖”អ្នកទាំងអស់គ្នា កុំបារម្ភ ខ្ញុំពិការជើង តែមិនពិការគំនិតនោះឡើយ យើងនៅតែអាចបន្ដការងារសង្គមបានបន្ដទៀត ដោយមិនមានឧបសគ្គណាមួយមករារាំងបាននោះឡើយ។ គាត់សង្ឃឹមថា ជនបង្កនឹងចេញថវិកា ដើម្បីជួយសម្រាលដល់ការរស់នៅរបស់គាត់ផងដែរ។

ទន្ទឹមនឹងនេះ ម្ចាស់គណនី រូបនេះក៏បានភ្ជាប់សារមួយឃ្លាថា៖”ប្រធានបទ៖ រថយន្ត rangrover ពណ៌ស បានបើកបុកជនជាតិបារាំងម្នាក់បង្ករឲ្យគាត់បាត់បង់ជើងឆ្វេងជារាងរហូត(29/11/2019) សូមមេត្តាឲ្យស្ថាប័នមានសមត្ថកិច្ចជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង”៕

Related posts

Leave a Comment