ប្រិយមិត្តពិតជាស្គាល់ហើយ កញ្ញា ពៅ បញ្ញាពេជ្រ ដែលជាអតីតតារាចម្រៀងដ៍ល្បីល្បាញមួយរូប បើទោះជានាងពិការអង្កុយលើរទេះរុញមែន តែនាងនៅតែខិតខំប្រឹងប្រែងរស់ ដោយបានលក់អីវ៉ាន់តាមអនឡាញ ដើម្បីជីវភាព និងព្យាបាលជំងឺ។
ដោយឡែក បើតាមគណនីរបស់នាងនៅថ្ងៃបុណ្យណូអែលឆ្នាំនេះ កញ្ញា ពៅ បញ្ញាពេជ្រ បង្ហោះរូបភាពជាច្រើនទៅដើរលេងកំសាន្តនៅខាងក្រៅ ហើយកញ្ញាក៏បានពោលពាក្យថា “មនុស្សគ្រប់រូបកើតមកតែងមានក្តីប្រាថ្នា សំរាប់ខ្ញុំក្តីប្រាថ្នាមិនដឹងនៅទីណាមើលមិនឃើញ.រីករាយថ្ងៃបុណ្យនូអែល 🙏😘❤️”។
ក្រោយឃើញបែបនេះ មហាជនកាន់តែផ្តល់កម្លាំងចិត្តអោយកញ្ញាកាន់តែខ្លាំង និងជូនពអោយការរកស៊ីរបស់កញ្ញាកាន់តែកាក់កប ឯជំងឺរបស់កញ្ញា កាន់តែបានធូស្រាលឡើងៗ៕