អ្នកនាង ទ្រី ដាណា៖ ធ្លាប់តែលក់ពេជ្រ អង្គុយរាប់លុយ រាប់ឥវ៉ាន់ ឥឡូវធ្លាក់ខ្លួនមកអង្គុយលក់គ្រឿងម្ជូរតាមផ្លូវ ទើបដឹងថាជីវិតជូរចត់បែបណា

បេីនិយាយពីបងស្រី ដាណា​ ទ្រី ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងគឺជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

ដោយឡែក​ នៅថ្ងៃនេះ​ដែរ​ បងស្រី​ចិត្ត​ធម៌​រូប​នេះ​ បានចូលរួម​សម្ដែង​ថត​ MV បទថ្មី​ ជាប្រភេទ​បទ​ Original Song ដែលឆ្លុះ​បញ្ចាំង​ពី​ជីវិត​អ្នកក្រ​ ដោយក្នុង​នោះ​បងស្រី​បានដេីរតួសម្តែងជាអ្នកលក់​ម្ជូរ​នៅតាម​ដងផ្លូវ​ និង​ទទួល​ទានអាហារជាមួយ​ក្រុម​គ្រួសារ​នៅក្នុង​ផ្ទះឈេី​ប្រក់ស្បូវ​ទៀត​ផង។ ជាមួយ​គ្នា​នេះ​ បងស្រី​ ដាណា​ ទ្រី​ ក៏មាន​ជា​ពាក្យ​ពេចន៍​លេីកឡេីង​ដែរថា៖

«ធ្លាប់លក់ពេជ្រ ធ្លាប់តែអង្គុយរាប់លុយ រាប់ឥវ៉ាន់ ឥឡូវធ្លាក់ខ្លួនមកអង្គុយលក់គ្រឿងម្ជូរតាមផ្លូវ ទើបដឹងថាជីវិតជូរចត់បែបណា។ ជីវិតពេលដុនដាបខ្លាំងចឹង គ្មានអ្នកណាចង់មើលមុខទេ។ គិតទៅមនុស្សរាប់អានលុយតើ មិនមែនរាប់អានចិត្តណា កម្រមានអ្នកស្មោះត្រង់ មិនប្ដូរចិត្តណាស់ ព្រោះសម័យឥឡូវគេគិតលុយជាងមិត្តភាព។

កុំច្រឡំណាបងប្អូន ថ្ងៃនេះមកថត MV ថ្មី បទ​ Original​ Song “ទឹកភ្នែក​សំរាម”​។ ចង់ឱ្យស្ត្រីខ្មែរទាំងអស់រឹងមាំ មានមុខរបរចិញ្ចឹមខ្លួនឯងបាន កុំឱ្យពឹងតែប្ដីពេក។ បើនៅពឹងតែប្ដី គេចង់ក្បត់ គេចង់មានថ្មី គេមិនខ្លាចទេ ព្រោះគិតថាស្រីៗយើងអត់ពីគេមិនបាន។ តែបើយើងរឹងមាំ ប្រាកដជាគេខ្លាច។ ចាំ​គាំទ្រ​ MV នាងខ្ញុំថ្មីផងណា»។

Related posts

Leave a Comment