ក្ដៅៗ! នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យតាមស្រាវជ្រាវជាបន្ទាន់ លើករណីយុវតីសិស្សសាលា ២នាក់ ត្រូវបានឡានបុ ក ស្លា ប់ ស្ថិតនៅ….

កាលពីពេលថ្មីៗនេះ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៏ដ៏សែនរន្ធ ត់មួយបានកើតឡើង ដោយរថយន្ដស៊េរីទំនើប ២គ្រឿង បានបើកបរយ៉ាងលឿន ទៅបុ ក ក្មេងស្រីចំនួន ២នាក់ ពេលកំពុងឌុបគ្នាចេញពីសាលារៀនអង់គ្លេស បណ្ដាលធ្វើឲ្យ ស្លា ប់ បាត់បង់ជីវិ តភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអធមជាទីបំផុត រួចជន បង្កនេះ បានបើករថយន្ដគេចបាត់ស្រមោលតែម្ដង។

ក្នុងនោះដែរ យុវតី ដែលជាជន រង គ្រោះ នោះមានឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។ យ៉ាងណាមិញ បើតាមប្រភពសមត្ថកិច្ចបានប្រាប់ឱ្យដឹងពីហេតុការណ៏មួយនេះថា៖”មុនពេលកើតហេតុ គេឃើញជន រង គ្រោះជិះម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោងប្រមាណ ៧ល្ងាច។

លុះមកដល់កន្លែងកើត ហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គាល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាក Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបា ញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរង គ្រោះទាំងពីរ”។

បន្ទាប់ពីទទួលដំណឹងនេះរួចមក នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មានទាក់ទងចំពោះរឿងនេះ យ៉ាងដូច្នេះថា៖ខ្ញុំបានបញ្ជាទៅនាយកដ្ឋានជំនាញធ្វើការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញ ចុះធ្វើរឿងនេះជាបន្ទាន់ ដើម្បីតាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនអ្នកបើករថយន្ដ”។ គូសបញ្ជាក់ផងដែរថា ហេតុការណ៏មួយនេះ គឺបានកើតឡើង នៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

Related posts

Leave a Comment