ជារឿងគួរឱ្យអបអរសាទរបំផុតសម្រាប់តារាចម្រៀង ពេជ្រ សូលីកា និង គូដណ្ដឹងគឺលោក Han Khim ដែលអ្នកទាំងពីរជិតក្លាយជាឪពុកម្ដាយរបស់គេ ។
យោងតាមគណនី IG របស់លោក Han Khim ដែលមហាជនស្គាល់ច្បាស់ជាគូដណ្ដឹងសំណព្វចិត្តរបស់តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពអេកូ ជាមួយនឹងសេចក្ដីរំភើបចិត្តយ៉ាងខ្លាំង ដែលគូដណ្ដឹងជាទីស្រឡាញ់មានផ្ទៃពោះ ដែលកូនក្នុងផ្ទៃ ពេជ្រ សូលីកា គឺជាតំណក់ឈាមដំបូងរបស់ពួកគេ ។
បើគិតមកដល់ពេលនេះ តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយកំលោះរូបសង្ហាឈ្មោះ Han Khim បានរយៈពេល ២ ខែហើយ ហើយចាប់តាំងពីប្រកាសភ្ជាប់ពាក្យផ្អើលអស់អ្នកសិល្បៈមក ពួកគេទាំងពីរតែងបង្អួតពីភាពផ្អែមល្ហែម បង្ហោះរូបថតកៀកកើយគ្នាយ៉ាងស្វីតតាមរយៈបណ្ដាញសង្គមមិនសូវសល់ថ្ងៃនោះទេ ធ្វើឱ្យមហាជនលួចសរសើរនឹងសុភមង្គលពួកគេយ៉ាងខ្លាំង ។
យ៉ាងណាមិញ ថ្វីដ្បិតតែ ពេជ្រ សូលីកា និង លោក Han Khim ត្រឹមតែជាគូដណ្ដឹង មិនទាន់ចូលរោងការតាមប្រពៃណីក៏ពិតមែន ប៉ុន្ដែចាស់ទុំទាំងសងខាងសុទ្ធតែទទួលដឹងឮរួចស្រេចហើយ ។ក្នុងនោះដែរ មានទស្សនិកជន ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងរូបនេះជាច្រើន បានចូលរួមអបអរនូវដំណឹងមង្គលមួយនេះ ៕