សូមជួយលោកយាយផង…លោកយាយកំសត់ម្នាក់ អង្គុយសុំទានគេរាល់យប់ នៅផ្សាររាត្រី ដើម្បីយកលុយឲ្យចៅទៅរៀន…(មានវិដេអូ)

កាលពិថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះវិដេអូ និងរូបភាពរបស់លោកយាយចំណាស់ម្នាក់ ដែលអង្គុយសុំទានគេ នៅផ្សាររាត្រី និងត្រូវរកលុយដើម្បីចិញ្ចឹមចៅ ព្រមទាំងរកលុយឲ្យចៅរៀនសូត្រ សម្រាប់ថ្ងៃអនាគត របស់ចៅ កុំឲ្យមានវាសនាដូចគាត់ ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារយ៉ាងដូច្នេះថា “ទៅផ្សារាត្រី លើកណាក៏ជួប ហើយ ជូន លោកយាយ ដែ តែមិនដែល សួនាំលោកយាយ សោះ បើបង ប្អូន ទៅ ផ្សាររាត្រីជួយ ជូន លោកយាយ តិចទូច ផង ឫក៏ផ្ញើតាមខ្ញុំក៏បាន ហើយ លោកយាយ ប្រាប់ថាគ្មានកូនទេមានតែចៅ ហើយ ចៅ បានរៀនសូត្រដែ លោកយាយ ជូលផ្ទះគេ មួយយប់30.000រៀល Tel: 093633500 /012880624″។

អាស្រ័យហេតុនេះ សូមបងប្អូនដែលកំពុងតែដើរលេងកំសាន្តនៅផ្សាររាត្រី ឬ សប្បុរសជន មេត្តាជួយដល់លោកយាយកំសត់ ដែលអង្គុយដង្ហើយសុំជំនួយពីបងប្អូន​ទាំងអស់គ្នា៕

Related posts

Leave a Comment