ផ្ទុះការរិះគន់ កីឡាការនី វឿន សុថាន ជាកីឡាការនីបាល់ទាត់ ដែលទទួលបានស្បែកជើងមាស តែបែរជាទទួលបានប្រាក់រង្វាន់ត្រឹមតែ ១០មុឺនរៀល

កាលពី​ពេល​ថ្មីៗ​នេះ​ មជ្ឈដ្ឋាន​មហាជនអ្នក​ប្រេីប្រាស់​បណ្តាញ​សង្គម​​ជាច្រើន​បានមានការ​រិះគន់​ជាខ្លាំង​ចំពោះ​កីឡា​ការិនីបាល់ទាត់​មួយ​រូប​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ខណៈ​ដែលកីឡា​ការិនី​រូប​នេះ​ទទួល​បាន​ស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា​ តែអ្វីដែលហួសចិត្តនោះ​ ប្រាក់​រង្វាន់​បានត្រឹម​តែ​ ១០មុឺន​រៀលទៅវិញ។

បេីយោងតាមរយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ និយាយ​ដេីមកីឡា​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«ប្រាក់រង្វាន់ មួយរយពាន់រៀល សូមចូលរួមអបអរសាទរដល់កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង​ ដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា»។

ទន្ទឹម​នឹង​នេះ​ដែរ​ បងប្រុស​ម្នាក់​ក៏បានមានការ​លេីកឡេីង​ថា៖«ពិបាកនឹងថ្លែង ពួកគាត់នេះជាយុវជន​សសរជាតិ​ ហើយ បើអស់លោកមិនសូវយកចិត្តដាក់ វាអាចនឹងខូច។ អស់លោកគ្មានសម្ថភាពធ្វើអោយបានលើសនឹងបន្តិចទេ សូមអស់លោកចុះចេញ អោយគេចេះគិតគូរបានវែងឆ្ងាយសម្រាប់ប្រទេសជាតិគេធ្វើវិញទៅ»។

ក្នុង​នោះដែរ​ ក៏មាន​ការ​លេីកឡេីងទៀត​ថា​៖«ប្រាក់រង្វាន់ មួយរយពាន់រៀល អានដំបូងមានអារម្មណ៍ថារំភេីបជំនួស​ ដល់ពេលគិតម្តងទៀត​ 10មុឺនរៀលសោះ​»។ នៅមានការលេីកឡេីងបន្តទៀតថា៖«គ្នាមានកម្លាំងចិត្តណាលេងទៀតបើបានប្រាក់រង្វាន់ច្រើនម្លឹងៗ មួយរយពាន់រៀល​ អស់​និយាយ​ហ្មង​»។

Related posts

Leave a Comment