ប្លែកទៀតហើយ! អ៊ីណូ បញ្ចេញប៉ុន្មានក្បាច់នេះ កូរសាហាវណាស់ ឡើងកក្រើកពេញឆាក មើលទៅសប្បាយដល់ហើយ (មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយម្នាក់ឈ្មោះ អ៊ីណូ (Eno)។ តារារូបនេះតែងតែលេចមុខក្នុងការប្រគំតន្ត្រីធំៗមិនដែលដាច់ឡើយ ព្រមទាំងទទួលបានការពេញចិត្តជាខ្លាំងពីសំណាក់មហាជនទូទៅ មិនថាចាស់ក្មេង ប្រុសស្រីឡើយ។

ជាក់ស្តែងកាលពីថ្មីៗនេះទៀត លោក អ៊ីណូ បានលេចមុខក្នុង ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Uber Concert 2019 ដើម្បី អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត។

ក្នុងនោះប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើចង្វាក់រាំដ៏ប្លែកៗ មានគ្រប់ក្បាច់ របស់លោក ហើយក៏បានធ្វើឲ្យបរិយាកាសនៅទីនោះកាន់តែសប្បាយរីករាយយ៉ាងខ្លាំង ជាមួយសំលេងទះដៃ ពេញចិត្តតារារូបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment