ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ទើបតែកន្លងផុតទីថ្មីៗនេះ យុវជនម្នាក់បានយកកំណាត់ឈើ វាយទៅលើនាយចឺម បណ្ដាលអោយបែកក្បាល យ៉ាងធ្ងន់ធ្ងរ និងរងរបួសដៃជើង នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន(ឃាត់ខ្លួន)។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគំាទ្រ នាយចឺម ភាគច្រើនសម្តែងក្តីអាណិតអាសូរដល់នាយ ជាខ្លាំង ព្រមទាំងបានបង្ហោះសារជូនពរឲ្យឆាប់ជាសះស្បើយផងដែរ។
ក្រោយពីជួបគ្រោះ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ លោក សុខ មេសា ហៅ ចឺម នឹងធ្វើពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនហើយ ដែលបានរៀបចំធ្វើឡើងនៅ ភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយកម្មវិធីចាប់ពីម៉ោង៤ រសៀលតទៅ។ គេហដ្ឋានដ៏ធំ របស់តារាចម្រៀង ចឺម នេះធ្វើឡើងសម្រាប់អ្នកមានគុណរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ប្រមាណជា ២០ ម៉ឺនដុល្លារ ដែលមាន ៧ បន្ទប់ ៕