ហុឹមមមមមឃើញរូបនេះហើយ នឹកដល់អ្នកណាមុនគេ មីងអើយមីង អង្គុយលាងចាន អត់ងងុយ ឃើញហើយចង់ស្រក់ទឹកភ្នែក ម្តាយគេម្តាយយើងព្រោះតែជីវភាព សុំទោសដែលថតផុសរូបមីង អាណិតគាត់ពេក អ៊ីចឹងមានតែលុយតិចតួចជូនមីងទេ អ្នកក្រខ្សត់ ទើបយល់អារម្មណ៍មួយនេះ

កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Nit Nit បានបង្ហោះរូបភាពស្ត្រីម្នាក់ មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ អង្គុយលាងចាន ងងុយគេងឡើងងក់។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកដ៏ស្រស់ស្អាតរូបនេះ ក៏បានបញ្ជាក់សារមួយប្រាប់ឲ្យដឹងថា៖

“ហុឹមមមមមឃើញរូបនេះហើយ នឹកដល់អ្នកណាមុនគេ មីងអើយមីង អង្គុយលាងចាន អត់ងងុយ ឃើញហើយចង់ស្រក់ទឹកភ្នែក ម្តាយគេម្តាយយើងព្រោះតែជីវភាព សុំទោសដែលថតផុសរូបមីង អាណិតគាត់ពេក អ៊ីចឹងមានតែលុយតិចតួចជូនមីងទេ អ្នកក្រខ្សត់ ទើបយល់អារម្មណ៍មួយនេះ”។

Nit Nit ក៏បានបន្តទៀតថា “មានគេសួរច្រើន ពីអ្នកមីងដែរ ខ្ញុំផុសគាត់លាងចាន គាត់លាងនៅ បងម៉ាប់អយស្ទើរទីមួយ អ្នកទៅញុាំ បើអាណិត ២០០០រ ៣០០០ វាមិនច្រើនទេ បើចង់ជួយគាត់ ខ្ញុំផុសនេះ មិនចង់បានអីទេ តែឃើញគាត់ដូចល្វើយពេក ទើបគ្រាន់មានចិត្តអាណិតគាត់តែប៉ុណ្ណឹង”។

ក្រោយពីឃើញបែបនេះហើយ មានអ្នកខ្លះយកទៅផុសបន្ត ហើយភ្ជាប់សារដ៏ចាក់ដោតអារម្មណ៍មួយថា “ខំណាស់ព្រោះតែជីវភាព ម្តាយគេម្តាយយេីង ជាមេគ្រួសារផង ជាអ្នករកលុយផង ជាមេផ្ទះផង ដើម្បីអ្នកណា?”៕

Related posts

Leave a Comment