អុញលេងចឹងៗម៉ង កំពុងតែច្រៀងរាំសុខៗ នាយ ចឺម បែរជាទៅលាត់សំពត់ វីរៈ និច ស្តែងៗចឹងម៉ង

មួយ​រយៈ​ពេល​ប៉ុន្មានថ្ងៃកន្លងមកនេះ​ នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងមូល​ មានការ​ផ្ទុះ​កក្រើក​ជាខ្លាំង​ទាក់ទង​នឹង​ករណី​នាយ​ ចឺម​ ដែលត្រូវ​បាន​អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​មួយរូប​ បានវា​ យ​ចំក្បា​ ល​ រងរបួ​ ស៥ថ្នេរ​ កាលពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ស្ថិត​នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូម​ជម្រាប​ថា​ រហូត​មកដល់​ពេល​នេះ​ ជន​ បង្ក​រូបនេះ​ត្រូវ​ដាក់​នៅ​ក្រោម​ការពិនិត្យ​ពីបទ”ហិង្សា​ដោយចេតនា​ មាន​ស្ថានទម្ងន់ទោស​ និងធ្វើ​ឲ្យ​ខូចខាត​ដោយចេតនា”​ បទល្មើស​ដែលមាន​បញ្ញាតិ​ផ្តន្ទា​ទោសតាម​មាត្រា​ ២១៨​ និងមាត្រា​ ៤១០​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បង្កាប់​ឲ្យ​ឃុំ​ខ្លួន​ជនត្រូវចោទដែលមាន​សវតាជាតិដូចខាងលេី​រយៈពេល​ ៤​ (បួន)ខែ​ គិត​ចាប់​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ដល់ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២០។

ដោយឡែក​ បេីទោះបីជា​នាយ​ ចឺម​ ត្រូវ​រងនូវ​របួ​ ស​បែកក្បា​ លយ៉ាងនេះក្តី​ ក៏​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ​រូប​នេះ​ នៅតែ​កិច្ចការ​ងារ​សម្តែង​ខនសឺត​របស់ខ្លូន​នៅតាម​បណ្តា​កម្មវិធី​ផ្សេងៗ​ ដោយមិនបាន​លុបចោលនោះទេ​ ដែលធ្វើឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ និង​មហាជន​មានការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​ជាខ្លាំង​តែម្តង​។

ជាក់ស្តែង​ កាលពី​ពេល​ថ្មីៗ​នេះ​ នាយ​ ចឺម​ បានមាន​វត្តមាន​សម្តែង​ខនសឺត​នៅ​លេី​ឆាក​ប្រគុំតន្ត្រី​ខ្នាត​យក្ស​ Ganzberg​ ជាមួយ​កញ្ញា​ វីរៈ​ និច្ច​ ប៉ុន្តែ នាឱកាសនោះដែរ នាយចឺម បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយកំពុងច្រៀងលើឆាកសុខៗ ស្រាប់តែយកដៃ ទៅទាញសំពត់របស់ វីរៈ និច តែម្ដង ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ហួសចិត្តគ្រប់គ្នា។​ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

Related posts

Leave a Comment