អ្នកនាង ភិន សុដាលីស ថា កុំសួរអ្នកដទៃថា “ជឿថាខ្ញុំអាចធ្វើបានទេ?” ត្រូវចេះប្រាប់ខ្លួនឯងវិញថា “យើងជឿជាក់ថាឯងអាចធ្វើបាន” ព្រោះគ្មាន…

អ្នកមេម៉ាយកូនមួយ និងជាតារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាងភិន សុដាលីស ត្រូវបានគេចាត់ទុកថាតារា ដែលមានភាពស្រស់ស្អាត និងជាមនុស្សស្រីម្នាក់ដ៏រឹងមាំ បន្ទាប់ពីបែកបាក់ពីមនុស្សជាទីស្រលាញ់ ទាំងមានកូននៅក្នុងផ្ទៃ តែអ្នកនាង នៅតែតស៊ូ ចិញ្ចឹមកូនស្រី និងបង្រៀនកូនស្រីបានយ៉ាងល្អ បើទោះបីជាគាត់ត្រូវលំបាកចិត្ត លំបាកកាយយ៉ាងណាក្តី ក៏មនុស្សស្រីម្នាក់ រឹងមាំជានិច្ច។

នៅក្នុងការចិញ្ចឹមបីបាច់ កូនស្រីដោយគ្មានប៉ានៅក្បែរ ពិតជាមានការលំបាក និងមានអំណត់ជាខ្លាំង ព្រោះត្រូវមានកត្តាកិច្ចត្រូវមើលថែមនុស្សស្រីម្នាក់ ដែលគេមិនដឹងអី ត្រូវកើតមកលើពិភពលោកយើងនេះ ដើម្បីមើលផែនដីដ៏ស្រស់ស្អាតជាមួយម្តាយ។ មនុស្សម្នាក់ដែលមានឈ្មោះថាជាម្តាយគេនេះ ពិតជាមិនរឿងមួយដែលងាយស្រួលនោះទេ ទីមួយគឺជាមនុស្សស្រី​ ដែលឆ្លងកាត់ក្រសែកភ្នែកមនុស្សជុំវិញខ្លួន ទីពីរ ត្រូវបង្កើតកូនម្នាក់នេះ មកដោយក្តីស្រលាញ់ចេញពីបេះដូងរបស់ខ្លួន ទី៣​ ត្រូវតែធ្វើជាមនុស្សស្រីម្នាក់ដ៏រឹងមាំបំផុត និងជាគំរូដល់ល្អសម្រាប់កូន ទី៤ មនុស្សស្រីម្នាក់ដែលមានឈ្មោះជាម្តាយ ត្រូវមើលថែ ចិញ្ចឹមបីបាត់កូនស្រីឲ្យល្អ បន្ទាប់ពីសម្រាលរួច ទី៥ ផ្តល់ភាពកក់ក្តៅ ជូនកូនមិនឲ្យខ្វះ ព្រោះតែគាត់កើតមកគ្មានឪពុកស្រាប់ទៅហើយ និងមានជាច្រើន…។

ដោយឡែកក្រោយពីបានឆ្លងកាត់រឿងរ៉ាវជាច្រើន រាប់មិនអស់នៅក្នុងជីវិតមកហើយនោះ មនុស្សស្រីម្នាក់នេះ ត្រូវរស់នៅបានយ៉ាងល្អ ជាមួយកូនស្រីជាទីស្រលាញ់ ព្រមទាំងបន្តការងាររបស់ខ្លួនទៅមុខជារៀងរហូត។ ទន្ទឹមនឹងនេះ អ្នកមេម៉ាយរូបស្រស់ម្នាក់នេះ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា “កុំសួរអ្នកដទៃថា “ជឿថាខ្ញុំអាចធ្វើបានទេ?” ត្រូវចេះប្រាប់ខ្លួនឯងវិញថា “យើងជឿជាក់ថាឯងអាចធ្វើបាន!” ព្រោះគ្មាននរណាអាចស្គាល់យើងជាងយើងខ្លួនឯងនោះទេ 💕”។

Related posts

Leave a Comment