អ្នកនាង ទូច ស្រីល័ក្ខ៖ ម្តាយម្នាក់នេះទោះហត់ ឫពិបាកបែបណាក៏ម្តាយមិនអាចទុក កូនឲ្យអ្នកដទៃមើលកូនដាច់ខាត

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព បានសម្រេចចិត្តរស់នៅឆ្ងាយគ្នាពីស្វាមី ដោយបន្សល់ទុក កូនប្រុសមួយរូប រស់នៅជាមួយនាង។

អ្វីដែលពិសេស តារាស្រីរូបនេះ ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់ ក្រោយពីរូបនាង អាចដើរតួជាអ្នកម្ដាយដ៏ល្អ មើលថែទាំកូនប្រុស តែម្នាក់ឯងបានធំធាត់ គួរឲ្យស្រលាញ់ណាស់។

ក្នុងនោះដែរ បើយោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង ទូច ស្រីល័ក្ខ តែងបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនប្រុស អមដោយសកម្មភាពពោរពេញ ដោយស្នាមញញឹម មានសុភមង្គល ព្រមទាំងរូបនាង នៅតែមានភាពរឹងមាំដដែល។

ដោយឡែក ក្រោយពីបានឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗរបស់ ទូច ស្រីល័ក្ខ បញ្ចេញមតិសរសើរដល់រូបនាងគ្រប់គ្នា ​ដែលទោះជារវល់បែបណា ក៏ឆ្លៀតពេលថែកូនប្រុស តែមួយដោយផ្ទាល់តែម្ដង៕

Related posts

Leave a Comment