នៅវេលាម៉ោងជាង៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ នេះ លោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយកសារព័ត៌មាន TVFB បានទៅផ្តិតយករូបភាព ក្មេងៗអនាថា នៅតំបន់មួយកន្លែង ឃើញហើយពិតជាសែនអាណិតខ្លោចចិត្ត។ លោក សុវណ្ណ រិទ្ធី បានបញ្ជាក់ឲ្យដឹងបន្ថែមថា៖
“(ជ្រុងមួយនៃសង្គម) គ្រាន់តែខ្ញុំអង្គុយជិតមួយម៉ោងសោះ ក៏ប្រទះឃើញក្មេងៗអនាថាជាច្រើននាក់ ខ្លះកាន់ថ្នាំញៀនឈរលក់ ខ្លះបែកថ្នាំ ខ្លះទៀតអស់កម្លាំងមកអង្គុយ ខ្លះមកដេកលើទ្រូងផ្លូវ តាមបណ្តោយផ្លូវ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ជាប់ព្រំប្រទល់ខណ្ឌទួលគោកយ៉ាងអាណាធិបតេយ្យតែម្តង។
តែអាជ្ញាធរខណ្ឌនឹងមន្រ្តីក្រសួងសង្គមកិច្ចហាក់ដូចជាមិនសូវអើពើចុះចាប់ឬបង្រ្កាបសោះឡើយ។ តើនេះឬឈ្មោះ ភូមិ ឃុំ មានសុវត្ថិភាព បើសូម្បីតែក្មេងៗអនាថា ក៏ក្លាយជាអ្នកស៊ីឈ្នួល ចែកចាយថ្នាំញៀន លើផ្លូវបែបនេះទៅហើយ? ពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះបានសំនូមពរអោយអាជ្ញាធរជួយចុះពិនិត្យមើលផង កុំបណ្តោយអោយអាណាធិបតេយ្យបែបនេះពេក៕ រូបភាពម៉ោង៣យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩”៕