ទឹកចិត្តកម្ររកបាន! ​​ខេម ​ឮ​ថា​ប៉ុន្មាន​ថ្ងៃ​ទៀត​ចុះ​ត្រជាក់​ ក៏​ប្រញាប់​ធ្វើ​រឿង​នេះ​ភ្លាម​មិន​បង្អង់​

​តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក​ ​និង​ ​ឧតុនិយម​ព្រះរាជាណាចក្រ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​ចាប់ពី​ថ្ងៃទី​ ​២៦​ ​ខែធ្នូ​ ​ដល់​ថ្ងៃទី​ ​២៩​ ​ខែធ្នូ​ខាង​មុន​នេះ​ ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង​នៅ​តាម​បណ្តា​ក្រុង​ ​និង​ ​ខេត្ត​មួយចំនួន​ ​ពិសេស​គឺ​រាជធានី​ភ្នំពេញ​ ​។​

​បន្ទាប់ពី​បានឮ​ប្រកាស​របស់ក្រ​សួង​បែបនេះ​ ​មិន​បង្អង់​យូរ​តារាចម្រៀង​ ​ខេម​ ​ប្រចាំ​ផលិតកម្ម​ថោ​នបាន​ត្រៀម​ភួយ​ជាច្រើន​ទុក​ជូន​អ៊ំប្រុស​ចាស់​ជា​អ្នក​ប្រកបរបរ​ធាក់ស៊ីក្លូ​ភ្លាម​ ​ជាមួយនឹង​ការ​រំលេច​ពាក្យពេចន៍​ថា​ ​«​ភួយ​ទុក​ជូន​អ៊ំ​ៗ​រត់ស៊ីក្លូ​ ​ខ្ញុំ​ល​ឮ​ថា​ប៉ុន្មាន​ថ្ងៃ​ទៀត​រងា​ខ្លាំង​ ​កាដូ​ ​Merry​ ​Christmas​ ​មិន​អស់​ច្រើន​ទេ​ ​ប៉ុន្តែ​នេះ​ជា​ក្តី​ស្រឡាញ់​តបស្នង​ដល់​អ៊ំ​ពូ​មីង​បងប្អូន​ប្រុសស្រី​ដែល​បាន​គាំទ្រ​ ​និង​ ​ស្រឡាញ់​ខ្ញុំ​»​ ​។​

​ជាមួយគ្នា​នឹង​ទង្វើ​ប្រកបដោយ​ការចែក​រំលែក​ក្តី​ស្រឡាញ់​នេះ​ ​តារាចម្រៀង​ ​ខេម​ ​ប្រចាំ​ផលិត​កម្ម​ថោន​ ​បាន​ទទួលការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជន​ ​ពិសេស​អ្នកគាំទ្រ​តារា​រូប​នេះ​ផ្ទាល់​ ​។​ ​ជាមួយ​ការ​សរសើរ​នោះ​ ​តារាចម្រៀង​ ​ខេម​ ​ក៏បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​បើ​បើ​បងប្អូន​ចង់​មាន​ចំណែក​ចែក​រំ​លែង​ក្តី​ស្រឡាញ់​នេះ​ ​គឺ​អាច​ចូលរួម​ជាមួយ​រូបលោក​បាន​ផង​ដែរ​ ។

Related posts

Leave a Comment