តារាសម្តែង ស្វែង សុជាតា៖ ឱ លោកអើយ ហេតុអីកូនៗនៅក្មេងៗណាស់ នឹងហៅខ្ញុំថាម៉ែ បានទៅចោលខ្ញុំម្តងម្នាក់ចឹង

កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ យុវសិស្សម្នាក់ ដែលរូបគាត់មានឈ្មោះ អឿន យ៉ត និងមានគណនី ហ្វេសប៊ុកឈ្មោះ Yørt Bïï Łøve ត្រូវបានមច្ចុរាជតាមដងផ្លូវ បានឆក់យកជីវិតរបស់គាត់ទៅទាំងវ័យក្មេង ដែលបណ្ដាលធ្វើឲ្យរូបគាត់ត្រូវចាក់ចោលក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិរបស់គាត់ទាំងអស់ យ៉ាងសោកសង្រេងជាទីបំផុត។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក M’rr Thol CT បានសរសេរប្រាប់ឱ្យដឹងថា៖”ចូលរួមសោកស្តាយផង អាប្អូន ស្លា ប់ចោល ឪពុកម្តាយដែលគាត់នៅប្រទេសថៃ ជួយស៊ែរគាត់ផង អោយសាច់ញាតិ អ្នកជិតខាងគាត់បានដឹង និងជួយរៀបចំយកស ព មកធ្វើបុណ្យ ព្រោះ (ឪពុកម្តាយ នៅប្រទេសថៃឯណោះ ទម្រាំមកដល់) គ្រោះថ្នាក់ចរាចរណ៍! (ដួលម៉ូតូ)”។

យ៉ាងណាមិញ បន្ទាប់ពីឃើញព័ត៍មាន ដ៏សែនសង្វេគនេះរួចមក នាខណៈកាលពីម្សិលមិញនេះ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កំពូលតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព និងជាតារាសម្ដែងរៀមច្បង អ្នកនាង ស្វែង សុជាតា បានបង្ហាញអារម្មណ៏ដ៏ក្ដុកក្ដុលអំពីការស្លា ប់របស់ប្អូនប្រុសខាងលើ និងបានសរសេរថា៖”ឱ លោកអើយ ហេតុអីកូនៗនៅក្មេងៗណាស់នឹងហៅខ្ញុំថាម៉ែ បានទៅចោលខ្ញុំម្តងម្នាក់ចឹង”។ ក្នុងនោះដែរ អ្នកនាង ស្វែង សុជាតា ក៏បានប្រាប់ឱ្យដឹងទៀតថា៖”ក្មេងប្រុសខាងលើនេះ គឺជាអ្នកស្រលាញ់ និងជាអ្នកគាំទ្ររូបគាត់ នាពេលកន្លងមក ហើយក្មេងប្រុសនេះ តែងតែហៅគាត់ថា ម៉ែ ថែមទៀតផង។

Related posts

Leave a Comment