អ្នកនាង ដាណា៖ ឱ្យតែមើលទៅ ស្លៀកពាក់រៀងអន់ៗតិច គេថាមើលទៅស្រែៗ ស្ដាប់ទៅដូចចង់មើលងាយអ្នកស្រែថាក្រមែន កុំច្រឡំណា អ្នកស្រែខ្លះជិះឡាន

បេីនិយាយពីអ្នកនាង ដាណា ទ្រី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ នារីដែលមានចិត្តសប្បុរសធម៌រូបនេះ បានទិញម៉ូតូស៊េរីទំនើបមួយគ្រឿង ជួយដល់អ្នកគ្រូ បង្រៀនម្នាក់ ដេីម្បីទុកធ្វើដំណើរទៅបង្រៀនសិស្ស និងបានទិញសំភារៈសិក្សាមួយចំនួន រួមទាំងថវិកាខ្លះៗ ជួយដល់កុមារីម្នាក់ទៀត ដេីម្បីឲ្យនាងខិតខំសិក្សាបន្ថែមទៀត ដែលទាំងអស់នេះហើយ បានបង្ហាញឲ្យឃើញពីទឹកចិត្តដ៏ប្រពៃ ដែលមិនអាចកាត់ថ្លៃបាននោះទេ។

យ៉ាងណាមិញ នៅមុននេះបន្តិច នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈ គណនីហ្វេសប៊ុកផេក អ្នកនាង Dana Try បានលើកឡើងពីរឿងមួយ ដោយមានខ្លឹនសារថា៖”ឱ្យតែមើលទៅ ស្លៀកពាក់រៀងអន់ៗតិច គេថាមើលទៅស្រែៗ​ ស្ដាប់ទៅដូចចង់មើលងាយអ្នកស្រែថាក្រមែន? កុំច្រឡំណា អ្នកស្រែខ្លះជិះឡាន ហើយអ្នកថាគេស្រែហ្នឹង​ ខ្លះជិះម៉ូតូ រកតែលុយចាក់សាំងមិនចង់បានផង បានទ្រនុយខោអាវយោង។

បើកុំតែបានពួកគាត់ធ្វើស្រែហ្នឹង​ មិនដឹងបានអង្ករមកពីណាទេ។ គួរតែលើកទឹកចិត្ត ព្រោះពួកគាត់ជាអ្នកផលិត ជួយសេដ្ឋកិច្ចច្រើនណាស់ មិនដូចអ្នកថា មិនដឹងជួយអីបានខ្លះ បានតែមាត់ចាំតែពេបជ្រាយគេ។ ប៉ុន្មានថ្ងៃនេះ មានអារម្មណ៍ថាស្រស់ស្រាយណាស់ បានដើរមើលពួកគាត់ ឃើញគាត់ច្រូតស្រូវផង ជជែកគ្នាលេងផង​សប្បាយបស់គាត់។ ជីវិតយើង មិនសំខាន់មានអ្វីៗគ្រប់យ៉ាងទេ សំខាន់ពេញចិត្ត និងចេះទទួលយក ប៉ុន្តែក៏ត្រូវខំប្រឹងដែរ”៕

Related posts

Leave a Comment