អាសូរខ្លាំងណាស់! ព្រោះតែខ្លាចកម្មករធ្វើពុតជាសន្លប់ ទើបគ្មានឡានពេទ្យមកយក ទុករហូតដល់បញ្ជូនទៅជួយលែងបាន ត្រូវស្លា ប់ទាំងកណ្ដាលផ្លូវ

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) មាន​ភារ​កិច្ច​ផ្តល់​នូវ​សន្តិសុខ​សង្គម​ជា​មូល​ដ្ឋាន​ជូន​កម្មករ​និយោជិត​ទាំងអស់​ ដែលធ្វើ​ការ​ក្នុង​វិស័យ​ឯក​ជន។ ប.ស.ស​ ចុះ​បញ្ជិកា​សមាជិក ទទួល​ភាគ​ទាន​របស់​សមាជិក​នោះ គ្រប់​គ្រង​មូល​និធិ​នៃ​របប ដំណើរការ និង​ផ្តល់​តាវ​កា​លិក​ដល់​សមាជិក ឬ​អ្នក​នៅ​ក្នុង​បន្ទុក។

បេស​កកម្ម​របស់​ប.ស.ស គឺ​ដើ​ម្បី​បម្រើ​សេវា​កម្ម​ផ្នែក​ហានិភ័យ​ការងារ​ដល់​សមាជិក​ទាំងអស់​ដែល​បាន​ចុះ​បញ្ជិកា​ទាន់ពេល​វេលា​ ដើម្បី​ជួយ​បន្ថូ​រ​​បន្ថយ​បន្ទុក​ក្នុង​សង្គម និង​ជួយ​លើក​កម្ពស់​ស្ថិរភាព​សង្គម។​ ដោយឡែក​ នៅថ្ងៃនេះ​ដែរ​ កម្មការិនី​ម្នាក់​ បានស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ពិតជា​គួរឲ្យ​សង្វេគ​ខ្លាំង​ណាស់​​។

បេីយោងតាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sophheavy Vuth បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩ ព្រោះតែខ្លាចកម្មករធ្វើពុត ជាសន្លប់ទើបគ្មានឡានពេទ្យមកយក ទុករហូតដល់បញ្ជូនទៅជួយលែងបាន ត្រូវស្លា ប់ទាំងកណ្ដាលផ្លូវ សូមអោយ​វិញ្ញាណក្ខន្ធ​ប្អូនស្រីទៅកាន់នៅឋានបរម​សុខ ចុះនេះហើយកម្មករដែលកាន់បណ័្ណ ប.ស.ស»។

ចំពោះ​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ បានមានការ​ត ក់ស្លុ ត​ជាខ្លាំង​ដែលមិន​គួរ​ណា​ទទួល​មរណភាព​ទាំងនៅវ័យក្មេងបែបនេះ។ សូមចូលរួម​​សោក​ស្ដាយ ​និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ដល់ក្រុម​គ្រួសារ​នៃស ព សូមអោយ​វិញ្ញាណក្ខន្ធ​ប្អូនស្រី​បាន​ទៅកាន់​សុខគតិភទៅចុះ​ បេីសិនជាមាន​ជាតិ​ក្រោយ​មែនពិត​ សូមអោយ​ប្អូនស្រី​ជួប​តែរឿងល្អៗ។

Related posts

Leave a Comment