ចូលរួមសោកស្តាយផង! លោកតាលក់មីឆាមានប័ណ្ណធានាដ៏ល្បីឈ្មោះ បានទទួលមរណៈភាពហើយ

បើនិយាយអំពី មីឆាប័ណ្ណធានា មិនឆ្ងាញ់ មិនខ្ចីយកលុយវិញនោះ ប្រិយមិត្ដមួយចំនួនធំ ជាពិសេសមិត្ដៗយុវវ័យមួយចំនួនរស់នៅទីក្រុងភ្នំពេញ ប្រាកដជាធ្លាប់បានភ្លក់រសជាតិមួយនេះរួចមកហើយ ដោយពិតជាឆ្ងាញ់ប្លែកមាត់តែម្ដង ដែលជារឿយៗយើងតែងតែឃើញ អ៊ុំប្រុសលក់មីឆាប័ណ្ណធានានេះ គាត់លក់នៅម្ដុំជិតសាលា បាក់ទូក ស្ថិតនៅលើផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត សង្កាត់

យ៉ាងណាមិញ កាលពីមួយរយៈពេលថ្មីៗនេះ អ៊ុំប្រុស មីឆាប័ណ្ណធានា គាត់មិនបានមកលក់នោះឡើយ ព្រោះតែគាត់មានជំងឺធ្ងន់ ធ្ងរ ត្រូវចូលបន្ទប់សង្រ្គោះបន្ទាប់ រហូតដល់ថ្នាក់កូនស្រីរបស់គាត់ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Amen Nä បានប្រកាសទៅដល់មហាជន ជួយបរិច្ចាកឈា ម សម្រាប់ជួយសង្រ្គោះជីវិ ត របស់គាត់ថែមទៀតផង។

ទន្ទឹមនឹងនោះ ក្រោយពេលដែលមានមហាជន បានបរិច្ចាកឈា ម ជួយសង្រ្គោះជីវិ តរបស់អ៊ុំប្រុសខាងលើរួចមក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ កូនស្រីរបស់គាត់ក៏បានប្រាប់ពីដំណឹងល្អមួយ ដែលការវះ កាត់បានជោគជ័យហើយ មិនមានបង្កគ្រោះ ថ្នាក់ទៅដល់អាយុេជីវិតរបស់គាត់នោះឡើយ ប៉ុន្ដែក្រុមគ្រូពេទ្យ បានសម្រេចចិត្ដកា ត់ ជើងរបស់អ៊ុំប្រុសម្ខាង ដើម្បីជួយជីវិតរបស់គាត់។

ដោយឡែក ស្រាប់តែមុននេះប៉ុន្មានម៉ោង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំមួយ សម្រាប់អ៊ុំប្រុសមីឆាប័ណ្ណធានា បានទទួលមរណ ភាពហើយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកកូនស្រីរបស់គាត់បានសរសេរថា៖”បងប្រុស​អើយប៉ាទទួលមរណ ភាព​ហើយ​ បើបងបានឃើញសូមប្រញាប់​មកផង ខ្ញុំ​បានទំនាក់ទំនងបងយូរហើយ សូមបងប្អូនជួយ ស៊ែរចែករំលែក អោយកូនគាត់បានដឹងផង បងប្រុស​ខ្ញុំ​ឈ្មោះ សុវុធ្ធី បើបងដឹងហើយសូមទាក់ទងមក 070 936 683 012 648 372”។

Related posts

Leave a Comment