ចង់ទៅ! ខេត្តសៀមរាបឆ្នាំនេះ លេងម៉ាអស់ដៃម៉ង ជាមួយការតុបតែងឡើងកប់ លាយភ្លើងចំរុះពណ៌ ត្រៀមឆ្លងឆ្នាំ ស្អាតខ្លាំងណាស់

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ឆ្នាំថ្មី ២០២០ នឹងមកដល់ហើយ។ ក្នុងនោះ គេក៏បានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនក៏បានត្រៀមខ្លួនទៅដើរលេងកម្សាន្តតាមទីកន្លែងផ្សេងៗផងដែរ។ មួយវិញទៀត នៅតាមកន្លែងកម្សាន្តមួយចំនួន ក៏កំពុងតែរៀបចំតុបតែង កែលម្អ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ មើលទៅពិតជាស្អាតប្លែក ខុសពីឆ្នាំមុនៗ។

ងាកមកមើលនៅ ខេត្តសៀមរាប វិញម្តង នៅតាមកន្លែងកម្សាន្តផ្សេងៗ មានការតុបតែង លាយឡំជាមួយភ្លើងចំរុះពណ៌ ពិតជាប្លែក និងស្អាតៗខ្លាំងណាស់។ ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ “eOcambo Resort & Spa” បានបង្ហោះរូបភាពទាំងនោះ ព្រមទាំងបានភ្ជាប់សារខ្លីមួយថា​៖

“ត្រៀមខ្លួនហេីយនៅ? សម្រាប់បុណ្យណូអែល និងចូលឆ្នាំសកល នៅខេត្ដសៀមរាបខាងមុខនេះ!!! ដឹងតែសប្បាយកប់ហេីយ!!!! រូបភាពខ្លះៗសម្រាប់ឱកាសបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ។”៕

Related posts

Leave a Comment