មិនធម្មតា! ចាន់ សុបញ្ញា ដាក់ប៉ុន្មានបទនេះ ធ្វើឲ្យអ្នកខេត្តស្ទឹងត្រែង ពេញចិត្តខ្លាំងណាស់ កាន់តែពិសេសនោះគឺ…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន ម្ចាស់ជ័យលាភី កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ គឺ ចាន់ សុបញ្ញា នោះ ដោយទទួលបាន ការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះក្តីប្រាថ្នារបស់ខ្លួនបានសម្រេច។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញ ម្ចាស់ជ័យលាភី លេចមុខក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ នៅទីរួមខេត្តស្ទឹងត្រែង ដោយមានការចូលរួមទស្សនាផ្ទាល់ពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ។ ក្នុងនោះ ចាន់ សុបញ្ញា ក៏បានបទស្រាយបទចម្រៀងមួយបទក្រោមចំណងជើងថា “ស្ទឹងត្រែងបងអើយ” ធ្វើឲ្យបងប្អូនៅទីនោះពេញចិត្តជាខ្លាំង។​ មិនត្រឹមតែប៉ុណ្ណោះ បញ្ញា ក៏បានបកស្រាយបទចម្រៀងជាច្រើនបទទៀតផងដែរ។

កាន់តែពិសេសនោះ ក្រោយពីច្រៀងចប់ អ្នកគាំទ្រជាច្រើន បានសុំ ម្ចាស់ជ័យលាភី រូបនេះ ថតរូបភាពជាមួយ ប្រកបដោយស្នាមញញឹមពេញចិត្តជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

Related posts

Leave a Comment