ទឹកចិត្តប្រពៃ! អ្នកនាង ចោម ក្វាន់ បានឧបត្ថម្ភដល់ប្អូនស្រីដែលមានជំងឺ កើតគីសដោះ ធ្ងន់ ធ្ងរ នូវថវិកាចំនួន

កាលពីម្សិលមិញនេះ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Eii EmEm បានបង្ហោះវីដេអូមួយ ស្ដីពីក្មេងស្រីម្នាក់ កើតជំងឺគីស ដោះ ហើយមិនមានលិទ្ធភាពព្យាបាល ព្រោះតែក្រុមគ្រួសាររបស់នាង មានឪពុកជាជនពិការ និងក្រុមគ្រួសាររបស់ប្អូនស្រី មានស្ថានភាពក្រក្រីថែមទៀតផង។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកខាងលើនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”បងពិតជាអាណិតប្អូនណាស់ ប្អូនមានជំងឺកើតគីស ដោះជំងឺធ្ងន់ ធ្ងរណាស់ ឪពុកក៏ពិការ ពេលនេះប្អូនត្រូវទៅព្យាបាលនៅថៃ ហើយជីវភាពខ្វះខាតខ្លាំងណាស់ មិនមានថវិការសម្រាប់ព្យាបាលទេ សូមបងប្អូនជួយដល់ពួកគាត់ផង”។

យ៉ាងណាមិញ បន្ទាប់ពីឃើញស្ថានភាពជំងឺប្អូនស្រីខាងលើរួចមក នាខណៈកាលពីព្រឹកមិញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ អ្នកនាង ចោម ក្វាន់ បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ប្អូនស្រីទុកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងបានសរសេរប្រាប់ឱ្យដឹងថា៖”ចា៎ទោះនាងខ្ញុំមិនបានចុះទៅផា្ទស់ តែនាងខ្ញុំបានផ្ញេីរថវិកាចំនួន ៤០មុឺនរៀល សំរាប់ប្អូនស្រី ហេីយបានមា្ដយគាត់ជូនមកពេទ្យថ្ងៃនេះហេីយ សូមអេាយប្អូនស្រីឆាប់ជាសះស្បើយពីជំងឺមួយនេះ ចាសតិចក្ដីច្រេីនក្ដីអំពេីល្អចេញពីចិត្តដ៏បរិសុទ្ធមិនសាបសូន្យឡេីយ (រួមគា្នធេី្វអំពេីល្អនៅក្នុងសង្គមទាំងអស់គា្ន)”៕

Related posts

Leave a Comment