រំភើបជំនួស! ឯកឧត្តម ហ៊ុន ម៉ានី មានចិត្តអាណិតអាសូរជាពន់ពេក ចំពោះប្អូនស្រីដែលមានជំ ងឺ កើតគី សដោះ ធ្ងន់ ធ្ងរ ក៏បានចាត់ឱ្យក្រុមគ្រូពេទ្យ ព្យាបាលប្អូនស្រីដោយឥតគិតថ្លៃ នៅឯមន្ទីរពេទ្យ

កាលពីម្សិលមិញនេះ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Eii EmEm បានបង្ហោះវីដេអូមួយ ស្ដីពីក្មេងស្រីម្នាក់ កើតជំងឺគីស ដោះ ហើយមិនមានលិទ្ធភាពព្យាបាល ព្រោះតែក្រុមគ្រួសាររបស់នាង មានឪពុកជាជនពិការ និងក្រុមគ្រួសាររបស់ប្អូនស្រី មានស្ថានភាពក្រក្រីថែមទៀតផង។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកខាងលើនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”បងពិតជាអាណិតប្អូនណាស់ ប្អូនមានជំងឺកើតគីស ដោះជំងឺធ្ងន់ ធ្ងរ ណាស់ ឪពុកក៏ពិការ ពេលនេះប្អូនត្រូវទៅព្យាបាលនៅថៃ ហើយជីវភាពខ្វះខាតខ្លាំងណាស់ មិនមានថវិការសម្រាប់ ព្យាបាលទេ សូមបងប្អូនជួយដល់ពួកគាត់ផង”។

យ៉ាងណាមិញ បន្ទាប់ពីឃើញស្ថានភាពជំងឺប្អូនស្រីខាងលើរួចមក នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ពិតជារឿងដ៏ត្រេកអរមួយ សម្រាប់ប្អូនស្រីខាងលើខ្លាំងណាស់ ដោយប្អូនស្រីត្រូវបាន ឯកឧត្ដម ហ៊ុន ម៉ានី រួមជាមួយលោកជំទាវ យឹម ឆៃលីន មានចិត្ដអាណិតអាសូរជាពន់ពេក និងបានចាត់ឱ្យក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជួយសម្របសម្រួលជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ធ្វើការពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”បន្ទាប់ពីទទួលបានព័ត៌មានថា មានកុមារីទីទ័លក្រម្នាក់ឈ្មោះ សារិន រក្សា អាយុ១៣ឆ្នាំ មកពីភូមិព្រែកច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឹ មានឱពុកជាជនពិការ ហើយមានកើតជំងឺ ដុំ គីស ដោះយ៉ាងធំពុំមានលទ្ធភាពព្យាបាលនោះ

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មានចិត្តអាណិតអាសូរជាពន់ពេក និងបានចាត់ឱ្យក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជួយសម្របសម្រួលជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ធ្វើការពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ។

ពេលនេះក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការច្រឹប យក សា ច់ដោះ ដើម្បីវិភាគមើលថា តើជាប្រភេទសា ច់កា ច ឬស្លូត ហើយនឹងធ្វើការព្យាបាលបន្ត។ ប្អូនស្រី និងក្រុមគ្រួសារបានលើកសម្បូងសម្រូងទាំងទឹកភ្នែក ថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានជួយដល់ជីវិ ត ប្អូន និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ឯកឧត្តម លី ចាន់តុលា និងក្រុមការងារចុះជួយឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏ដូចជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យផងដែរ”៕

Related posts

Leave a Comment