ចាក់ដោតណាស់ ថៅកែលក់មាសពេជ្យ អ្នកនាង ដាណា កំពុងជិះឡានតាមផ្លូវ ក្រឡេកទៅឃើញក្មេងៗ២នាក់នេះ ខំប្រឹងបេះអំពិលទឹក នឹកឃើញកាលខ្លួនឯងពីក្មេងថា

បេីនិយាយពីបងស្រី ដាណា​ ទ្រី ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងគឺជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។ ជាក់ស្តែង​ កាលពី​ពេល​ថ្មីៗ​នេះ​ ​បងស្រី​ដ៏មាន​ចិត្ត​ធម៌​រូប​នេះ​ បាន​ទិញ​ម៉ូតូ​ស៊េរី​ទំនើបមួយគ្រឿង​ជួយដល់​អ្នក​គ្រូ​បង្រៀន​ម្នាក់​ ដេីម្បី​ធ្វើ​ដំណើរ​ទៅ​បង្រៀន​សិស្ស​ និងបាន​ទិញ​កង់​មួយ​គ្រឿង​ផងដែរ​ជួយដល់កុមារីម្នាក់ដេីម្បី​ជិះទៅ​សាលារៀន​ ដែលនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ដ៏​ប្រពៃ​ដែលមិនអាច​កាត់​ថ្លៃ​បាន​នោះទេ​។

យ៉ាង​ណាមិញ​ នៅមុននេះ​បន្តិច​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​បងស្រី​ ដែលមានឈ្មោះ​ Dana Try បានមានការ​រៀប​រាប់​ថា៖«កំពុងជិះឡានតាមផ្លូវ ក្រឡេកទៅឃើញក្មេងៗ២នាក់នេះ ខំប្រឹងបេះអំពិលទឹក​ ឈោងផង ឈរលើកង់ផង បេះមិនចង់ដល់។ នឹកឃើញកាលខ្លួនឯងពីក្មេងផង ហើយអាណិតផង ក៏បកឡានមកជួយបេះវិញ។

គិតទៅសប្បាយម្យ៉ាងដែរ! កាលពីក្មេង ទម្រាំបេះបានមួយៗ ងើយចង់បាក់ក ព្រោះគ្មានលុយទិញគេ តែបើបេះបានហើយដឹងតែឆ្ងាញ់ហ្មង។ ឥឡូវមានលុយទិញគេហើយ តែដូចមិនសូវ​ឆ្ងាញ់​ស្មើនឹងអាឈោងបេះខ្លួនឯងចឹង។ ​គិតទៅជីវិ​ត ទាល់តែធ្លាប់ឆ្លងកាត់ ទើបដឹងថាវាមានន័យយ៉ាងណា។ អំពិលទឹកមួយកួរថ្ងៃនេះ នឹងធ្វើឱ្យយើងចងចាំមិនភ្លេច ថាយើងចាប់ផ្ដើមពីចំណុចណា»។

Related posts

Leave a Comment