ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក យ៉ាងណាក៏ដោយ ក៏លោក នៅតែខិតខំប្រឹងប្រែង តស៊ូ ធ្វើការ ដើម្បីគ្រួសារផងដែរ ជាពិសេសនោះ គឺដើម្បីកូនសំណព្វចិត្តរបស់លោកតែម្តង។
ចំណែកកាលពីម្សិលមិញនេះ តារាកំប្លែង រូបនេះ បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដែលបានថតជាមួយកូនស្រីរបស់ខ្លួន លាយឡំជាមួយស្នាមញញឹមស្រស់ស្រាយ ជាពិសេសកូន របស់លោក កាន់តែធំ កាន់តែស្រស់ស្អាត គួរឲ្យស្រឡាញ់មែនទែន។ ក្នុងនោះ គេក៏បានឃើញ នាយ ហុងដា ក៏បានភ្ជាប់សារខ្លីមួយថា “ស្នាមញញឹមរបស់កូន វាជាក្តីសុខរបស់ប៉ា អោយប៉ាសុំទោស”៕