នេះជាដំណើរជីវិតពិតរបស់កំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា មុនពេលក្លាយជាតារាដែលកេរ្តិ៍ឈ្មោះល្បីល្បាញបែបនេះ

ភ្នំពេញ ៖ ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​តារាចម្រៀង​ស្រី​ដ៏​លេចធ្លោ​ ​និង​ ​ល្បីល្បាញ​ម្នាក់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​តារាចម្រៀង​ស្រី​ដែល​បច្ចុប្បន្ន​ជ្រក​ក្រោយ​ដំបូល​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​នេះ​ត្រូវ​បាន​មហាជន​គ្រប់​ស្រទាប់​វ័យ​ចាត់​ចូល​ជាកំពូល​តារាចម្រៀង​លំដាប់​ជួរមុខ​ ​ជាមួយនឹង​ការ​ពោល​ពាក្យ​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សមត្ថភាព​ដ៏​ខ្លាំង​ជាមួយនឹង​សំឡេង​ ​ព្រមទាំង​រូបសម្បត្តិ​ដ៏​ស្រស់​ស្អាត​របស់​នាង​ ​ក្នុង​នោះ​ក៏​មានការ​លើក​សរសើរ​នូវ​សុភមង្គល​ក្នុង​គ្រួសារ​ផង​ដែរ​ ​។​ ​តើ​អ្នក​ស្គាល់​កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ខ្លាំង​កម្រិត​ណា​?​​នៅពេល​នេះ​ ​«​ប្រជាប្រិយ​»​ ​នឹង​ពាំនាំ​នូវ​វិថី​ជីវិត​ពិត​ទាំង​មុន​ ​និង​ ​ក្រោយ​ចូល​សិល្បៈ​ ​ក៏ដូចជា​ព័ត៌មាន​លម្អិត​ខ្លះ​ៗ​ទាក់ទង​តារា​ស្រី​រូប​នេះ​មក​ជម្រាប​ជូន​ ​ដើម្បី​ឱ្យ​ប្រិយមិត្ត​ស្គាល់​ ​និង​ ​ដឹង​កាន់តែ​ច្បាស់​ពី​តារា​ក្នុង​ដួងចិត្ត​ ​ដែល​យើង​ដកស្រង់​ចេញពី​ ​វិ​គី​ភី​ឌា​ ​៖​​ឱក​ ​សុគន្ធ​កញ្ញា​ ​កើត​ថ្ងៃទី​ ​១៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ​១៩៨៧​ ​គឺជា​តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​នាង​ត្រូវ​បាន​មហាជន​ចាត់ទុកជា​កំពូល​តារាចម្រៀង​ស្រី​សម័យថ្មី​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​បន្ទាប់ពី​លោក​ ​ព្រាប​ ​សុវត្ថិ​ ​។​ ​នាង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជាតា​រា​ចម្រៀង​ប៉ុប​ ​ចម្រៀង​នារី​ឆ្នើម​នៅ​កម្ពុជា​ ​។​ ​«​មួយម៉ាត់​ណា​ក៏​បែក​»​ ​ជា​

ចម្រៀង​មួយ​បទ​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដែល​ត្រូវ​បាន​ថត​ក្នុង​ឆ្នាំ​ ​២០១៧​ ​បាន​ដល់​ ​១១​ ​លាន​នាក់​ចុច​ចូល​ស្តាប់​នៅ​ខែកក្កដា​ឆ្នាំ​ ​២០១៨​ ​។​ ​ម៉្យាងវិញទៀត​កិច្ចសហការ​របស់​នាង​ជាមួយ​ ​ព្រាប​ ​សុវត្ថិ​ ​ក្នុង​បទ​ ​«​រាំ​អ៊ីចេះ​»​ ​បាន​ទទួលការ​គាំទ្រ​ដល់​ ​២០០០​ ​ដង​ ​ដែល​ជា​បទ​ល្បី​លំដាប់​លេខ​ ​១​ ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ក្នុង​ឆ្នាំ​ដែល​បទ​នេះ​ចេញ​ ​។​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​សិល្បករ​ស្រី​ដំបូង​គេ​ដែល​ទទួល​បាន​តន្ត្រី​ច្រើនជាង​ ​៥០​ ​បទ​ដែល​មាន​អ្នកទស្សនា​ជាង​រាប់​លាន​នាក់​នៅ​កម្ពុជា​ ​ហើយ​បទចំរៀង​របស់​នាង​ភាគច្រើន​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ ​។​ជីវិត​ចាប់ផ្ដើម​ឱក​ ​សុគន្ធ​កញ្ញា​ ​មាន​ទីកន្លែង​កំណើត​នៅ​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​។​ ​ឪពុក​ឈ្មោះ​ ​ឱក​ ​បូ​នី​ ​គឺជា​តន្រ្តី​ករ​ម្នាក់​ ​ម្តាយ​ឈ្មោះ​ ​អ៊ី​ ​សុគន្ធ​គឺជា​គ្រូបង្រៀន​ ​និង​ ​ជា​អ្នកបង្ហាត់​រាំ​នៅ​សកលវិទ្យាល័យ​ ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​។​ ​នាង​មាន​បងប្អូន​ទាំងអស់​ ​៣​ ​នាក់​ ​ហើយ​

នាង​ជា​កូនច្បង​ក្នុង​គ្រួសារ​ ​។​ ​ក្រោយពី​បាន​ប្រឡង​បញ្ចប់​បាក់ឌុប​រួចមក​នាង​ក៏បាន​បន្ត​ការសិក្សា​ជំនាញ​សិល្បៈ​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថែមទៀត​ ​។​ ​ក្មេងស្រី​ដែល​កើត​ក្នុង​ត្រូល​អ្នក​សិល្បៈ​រូប​នេះ​ ​បាន​ឈានជើង​ចូល​វិស័យ​សិល្បៈ​នា​អំឡុង​ឆ្នាំ​ ​១៩៩៩​ ​ហើយ​ផលិតកម្ម​ដែល​នាង​បាន​ចូល​ច្រៀង​ដំបូង​នោះ​គឺ​ផលិតកម្ម​ស្ទឹង​សង្កែ​ ​និង​ ​ច្រៀង​នៅក្នុង​ក្លឹប​ ​U2​ ​នា​ពេល​រាត្រី​ ​។​

​អាជីព​សិល្បៈ​​ឆ្នាំ​ ​១៩៩៩​ ​គឺជា​ការ​ចាប់ផ្ដើម​អាជីព​សិល្បៈ​ ​ដោយ​តារាចម្រៀង​ស្រី​រូប​នេះ​បាន​ឈានជើង​ចូល​ច្រៀង​ដំបូង​នោះ​គឺ​ផលិតកម្ម​ស្ទឹង​សង្កែ​ ​និង​ច្រៀង​នៅក្នុង​ក្លឹប​ ​U2​ ​នា​ពេល​រាត្រី​ ​តែ​យ៉ាងណា​នាង​មិន​ទាប់​ទទួល​បាន​ប្រជាប្រិយ​ភាព​នោះ​ទេ​ ​។​ ​រហូតមកដល់​ឆ្នាំ​ ​២០០៤​ ​ទើប​ចាប់ផ្ដើម​មាន​កេរ្តិ៍ឈ្មោះ​បន្ទាប់ពី​នាង​បាន​ចាកចេញ​ពី​ផលិតកម្ម​ស្ទឹង​សង្កែ​ ​

ហើយ​បាន​ចេញទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​ ​និង​ ​ចូល​ច្រៀង​ឱ្យ​ផលិតកម្ម​ ​U2​ ​ថែមទៀត​ផង​ ​ដែល​កេរ្តិ៍ឈ្មោះ​កញ្ញា​ចាប់ផ្ដើម​ល្បី​ក្នុង​បទចម្រៀង​ ​«​ម៉ែ​ថា​»​ ​ជាមួយ​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​និង​ ​បទ​ ​«​ចង់​ស្រែក​អោយ​ខ្លាំង​ៗ​»​ ​។​ ​លុះដល់​ឆ្នាំ​ ​២០០៧​ ​នាង​បាន​ចូល​ទៅ​ផលិត​កម្ម​សាន់​ដេ​ ​ដោយសារ​ផលិតកម្ម​ ​U2​ ​នោះ​ត្រូវ​ក្ស័យ​ធុន​ ​នា​ឆ្នាំ​ដដែល​នោះ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ក៏​វិល​ទៅ​ច្រៀង​នៅក្នុង​ផលិតកម្ម​ ​Rock​ ​Production​ ​វិញ​ ​។​ ​នា​ចុងឆ្នាំ​ ​២០០៧​ ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ក៏​សម្រេចចិត្ត​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​៥​ ​ឆ្នាំ​ដំបូង​ ​រួច​ក៏​បន្តម​ក​ដល់​សព្វថ្ងៃ​ ​។​​កេរ្តិ៍ឈ្មោះ​​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ចូល​ផលិតកម្ម​ហង្ស​មាស​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ​គឺ​នៅ​ឆ្នាំ​ ​២០១០​ ​នាង​ក៏បាន​ទាញ​យក​ប្រជាប្រិយ​ភាព​ពី​តារាចម្រៀង​ស្រី​ទាំង​ក្នុង​ផលិតកម្ម​នេះ​ក៏ដូចជា​តារាចម្រៀង​ស្រី​ក្នុង​ប្រទេស​ទាំងអស់​ ​រហូត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​ដាក់​ងារ​នាង​ថា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​ ​។​ ​ក្រោយពី​បាន​ក្លាយទៅជា​កំពូល​តារាចម្រៀង​ ​ចាប់តាំងពី​ឆ្នាំ​ ​២០១០​ ​មក​គឺ​នៅ​ឆ្នាំ​ ​២០១៥​ ​និង​ ​២០១៦​ ​នាង​ក៏​ទទួល​បាន​នូវ​ដំណែង​ដ៏​អស្ចារ្យ​គឺជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​ ​The​ ​voice​ ​Cambodia​ ​រដូវ​កាល​ទី​ ​១​ ​និង​ ​ទី​ ​២​ ​បន្ទាប់មក​ទៀត​នាង​ក៏​ទទួល​បាន​ដំណែង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​គឺ​ ​Cambodian​ ​idol​ ​ទាំង​រដូវ​ការ​ទី​ ​១​ ​ទី​ ​២​ ​និង​ ​ទី​ ​៣​ ​។​ ​លុះ​ចូល​មកដល់​ឆ្នាំ​ ​២០១៧​ ​នេះ​នាង​ក៏​ទទួល​បាន​ដំណែង​គឺ​ធ្វើជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​ ​The​ ​voice​ ​kids​ ​Cambodia​ ​ដែល​កម្ម​វិ​ធី​ធំៗ​ទាំងនេះ​សុទ្ធសឹងតែ​រៀបចំឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ ​និង​ ​រស្មី​ហង្ស​មាស​ទាំងអស់​ ​។​​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​តារាចម្រៀង​ស្រី​តែម្នាក់​គត់​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​មិន​ដាច់​ឡើយ​ ​ពោល​គឺ​នាង​បាន​

ក្លាយទៅជា​ ​Super​ ​star​ ​១០​ ​ឆ្នាំ​មក​ហើយ​ ​។​ ​ទន្ទឹម​នឹង​ភាព​ជោគជ័យ​ខ្លាំង​នេះ​នាង​ក៏​ធ្លាប់​បរាជ័យ​ក្នុង​ការ​ប្រឡង​ចម្រៀង​ដល់ទៅ​ពីរ​ដង​ដែរ​ ​គឺ​នៅ​ប៉ុ​ស្តិ៏​ខេមរៈ​ភូមិន្ទ​ប៉ុ​ស្ត៍​លេខ​ ​៥​ ​និង​ ​ទូរទស្សន៍​ជា​តិ​ទ​ទក​ផង​ដែរ​ ​ចំពោះ​បទចម្រៀង​ដែល​នាង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​មហាជន​ដំបូង​គេ​នោះ​គឺ​ ​បទ​ ​«​សប្បាយ​ណាស់​ឬ​ពេល​ឃើញ​ស្រី​យំ​»​ ​«​ទុក​ស្នាម​ថើប​មួយ​ក៏​បង​មិនព្រម​»​ ​ជាដើម​ ​និង​ ​ក្រោយមក​ទៀត​ក៏​មាន​បទ​ ​«​សង្សារ​លេង​ៗ​ស្រលាញ់​មែនទែន​»​ ​«​គេ​ល្អ​គ្រប់យ៉ាង​តែ​អូន​ស្រឡាញ់​បង​»​ ​«​ពេល​អូន​ចាស់​ទៅ​»​ ​«​ចង់​ទៅៗៗ​»​ ​«​មួយម៉ាត់​បែក​ពីរ​ម៉ាត់​បែក​»​ ​«​រាំ​អ៊ីចេះ​»​ ​«​អា​គី​មិត្ត​ខ្ញុំ​»​ ​«​សង្សារ​ផ្ទាល់ខ្លួន​»​ ​និង​ ​មាន​បទចម្រៀង​ជាច្រើន​ទៀត​ ​។​​ជីវិត​អាពាហ៍​ពិពាហ៍​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បានសម្រេច

​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ ​ដោយ​នាង​រៀបការ​នៅ​ថ្ងៃទី​ ​១៦​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​ជាមួយ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ដែល​អ្នកគ្រប់គ្រង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​។​ ​បន្ទាប់ពី​រៀបការ​តារាចម្រៀង​ស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​ស្វាមី​ ​បាន​បង្កើត​តំណក់ឈាម​កូនប្រុស​ដំបូងរួមនឹងលោក អ៊ឹង សុខលី ​ឈ្មោះ​ ​អ៊ឹ​ង​ ​បញ្ញា​បុត្រ​ ​ដែល​មានមុខមាត់​ស្រស់​ស្អាត​ ​និង​ ​គួរ​ឱ្យ​ក្នាញ់​ខ្លាំង​ណាស់​ ​។​ ​ពេលនេះ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​តារាចម្រៀង​ខាងលើ​ ​និង​ ​ស្វាមី​កំពុង​រស់​ក្នុង​សុភមង្គល​ ​និង​ ​ផ្អែមល្ហែម​បំផុត​ ​៕​ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment