ច្រណែនដល់ហើយ! គ្រួសាររបស់លោក ជា វណ្ណារិទ្ធ មានសុភមង្គលខ្លាំងក្រោយរៀបការរួច (មានវីដេអូ)

ភ្នំពេញ ៖​ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីលោក ជា វណ្ណារិទ្ធ ដែល​ជាពិធីករ​មួយរូបដ៏មានប្រជាប្រិយភាព​ ហើយគ្រប់គ្នាតែងតែបានឃើញលោកសឹងតែគ្រប់កម្មវិធី មិនថាកម្មវិធីតូច ​ធំ ឬកម្មវិធីបែបផ្លូវការ​នោះទេ។យ៉ាងណាមិញ បើងាកមកមើលពីជីវិតគ្រួសារ របស់តារាប្រុសកូន២រូបសង្ហានេះវិញ ឃើញថា តែងតែបង្កើនភាពផ្អែមល្ហែម និងមានសុភមង្គលយ៉ាងខ្លាំង ដែលធ្វើឲ្យមហាជនអ្នកគាំទ្រ កួចចិត្តច្រណែនមិនស្ទើរឡើយ។ជាក់ស្ដែង លោកត្រូវបានគេដឹងថា បើទោះបីជា​ រវល់នឹងការងារប៉ុណ្ណា

ក៏លោកមិនដែលទុកគ្រួសារចោលឡើយ ដោយ​​​​​លោកប៉ាសម័យថ្មី ជា វណ្ណារិទ្ធ​​ មានឈ្មោះថ្មីថា “លោកប៉ាសាមញ្ញ” រូបនេះ គឺតែងតែឆ្លៀតពេលវេលាជាមួយនឹងប្រពន្ធកូន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ភាពកក់ក្តៅ តាមរយៈការធ្វើដំណើរកម្សាន្តនានា សកម្មភាពប្រលែងលេងជាមួយនឹងកូនៗ និងការជួបជុំញ៉ាំអាហារជាដើម។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន លោក វណ្ណារិទ្ធ មានកូនប្រុសគួរឲ្យស្រលាញ់ ២នាក់ ដោយកូនប្រុសទី១ មានឈ្មោះថា​ ជា ប្រសិទ្ធិរិទ្ធ ហៅ Fame​ និងកូនប្រុសពៅឈ្មោះ ជា ប្រសិទ្ធភិរក្ស ហៅថា Fear​ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment