លោកឧកញ៉ា ទៀ វិចិត្រ ថ្ពាល់ប្រពន្ធអាចនឹងមិនក្រអូបដូចថ្ពាល់ស្រីក្មេងនោះទេ តែថ្ពាល់ប្រពន្ធអាចធានាបានថាមិនដែលឲ្យប្រុសណាថើបក្រៅពីប្តីឡើយ

លោកឧកញ៉ា ទៀ វិចិត្រ គឺជាបុគ្គលដ៏ល្បីល្បាញមួយរូប នៅក្នុងប្រទេសកម្ពុជាយើងនេះ ដែលរូបលោក ហាក់រៀងនៅវ័យក្មេងបន្ដិចមែន ប៉ុន្ដែយើងតែងតែឃើញវត្ដមានរបស់លោក ជួយទៅដល់កិច្ចការសង្គមជាច្រើន ដោយចិត្ដសប្បុរសធម៌របស់លោក បានធ្វើអោយមហាជនមានការស្រលាញ់ និងចូលចិត្ដរូបលោកជាខ្លាំង។

ទទឹមនឹងនេះផងដែរ លោកឧកញ៉ា ទៀ វិចិត្រ រួមជាមួយនឹងលោកជំទាវ បានស្រលាញ់គ្នា អស់រយៈពេលជាយូរមកហើយ ដោយបានសាងសុភមង្គល ក្នុងគ្រួសារមួយ ដ៏រីករាយនេះ ដែលធ្វើអោយរូបលោកទាំងពីរ បានបន្សល់នៅចំណងស្នេហ៏ កូនប្រុសស្រីដ៏គួរអោយស្រលាញ់ចំនួន ៤នាក់មកហើយ។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ មហាជនមានការចាប់អារម្មណ៏ជាខ្លាំង បន្ទាប់ពីបានឃើញលោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះវីដេអូបទចម្រៀងមួយបទ ដែលមានអត្ថន័យដ៏សែនយ៉ាងជ្រាលជ្រៅជាទីបំផុត បូករួមជាមួយទិដ្ឋភាពមង្គលការរបស់លោកឧកញ៉ា កាលពីជាង១០ឆ្នាំមុន។ ដោយនៅក្នុងពដលនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានលើកឡើងថា៖”ការដែលយើងរៀបអាពាហ៍ពិពាហ៍ គឺជាការសន្យានឹងគ្នាថា យើងនឹងឈ្លោះគ្នាពេញមួយជីវិតដោយមិនបែកគ្នា (គំរប់ខួបអាពាហ៍ពិពាហ៍ ១៦ឆ្នាំ) ទៀ វិចិត្រ”។

ដោយឡែក នាថ្ងៃនេះវិញ ទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បានធ្វើឲ្យមហាជន ពិតជាមានភាពច្រណែនយ៉ាងខ្លាំង ចំពោះសុភមង្គលគ្រួសាររបស់លោកសារជាថ្មីម្ដងទៀត ដោយមុនបន្ដិច លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះរូបថតមួយសន្លឹករួមជាមួយភរិយារបស់លោក និងបានសរសេរពាក្យពេជន៏ដ៏ផ្អែមល្ហែមថា៖”ថ្ពាល់ប្រពន្ធអាចនឹងមិនក្រអូបដូចថ្ពាល់ស្រីក្មេងនោះទេ តែថ្ពាល់ប្រពន្ធអាចធានាបានថា មិនដែលឲ្យប្រុសណាថើបក្រៅពីប្តីឡើយ…៚ ទៀ វិចិត្រ”៕

Related posts

Leave a Comment