សុខ ពិសី និងតូតា ប៉ះគ្នាក្នុងឈុតប្រពៃណីលើកដំបូង ស្អាតដូចគ្នា បែងចែងមិនដាច់តែម្ដង!!

(ភ្នំពេញ)៖ មានការចាប់អារម្មណ៍មួយបានកើតឡើង បន្ទាប់ពីតារាសម្តែងរូបស្រស់សម្រស់បាន ម៉ាក សែនសូនីតា ហៅ តូតា និង តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សុខ ពិសី បានប៉ះគ្នាយ៉ាងកម្រក្នុងការងារថ្មីមួយជាមួយគ្នា ។ ថ្មីៗនេះតារាចម្រៀង សុខ ពិសី និង តារាសម្តែងស្រី តូតា ត្រូវបាម្ចាស់សំអាងការល្បីមួយអញ្ជើញឱ្យចូលរួមថតផ្សព្វផ្សាយឈុតសម្លៀកបំពាក់កូនក្រមុំខ្មែរសម្រាប់រដូវកាលថ្មី ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ នេះគឺជាការជួបគ្នាលើកដំបូងរបស់តារាស្រីទាំង ២ សម្រាប់ការងារមួយនេះ ។ លើសពីការសហការគ្នាលើកដំបូងនោះ តារាស្រីទាំង ២ ក៏បានធ្វើឱ្យមហាជនអ្នក

គាំទ្រជាច្រើនស្រឡាំងកាំងជាខ្លាំងជាមួយរូបសម្រស់ខណៈតារាស្រីទាំង ២ គ្រងសម្លៀកបំពាក់កូនក្រមខ្មែរ ដោយបង្ហាញពីភាពស្រស់ស្អាត ស័ក្តិសម និង ឥតខ្ចោះជានារីខ្មែរ ។ ដោយឡែក បើងាកមកមើលអ្នកគាំទ្រជាច្រើនវិញ បានបញ្ចេញមតិសរសើរដល់តារាស្រីទាំង ២ ដួងនេះគ្រប់គ្នា ក្រោយបានឃើញ ពីរូបភាពដែលថតជាមួយគ្នា ដោយពួកគេបាននិយាយថា ទាំងតារាស្រី តូតា និង តារាចម្រៀង សុខ ពិសី គឺស្រស់ស្អាតដូចគ្នា សឹងតែបែងចែកគ្នាមិនដាច់ថាម្នាក់ណាជាម្នាក់ណា មើលទៅពិតជាគួរឱ្យបេតី និង ស្រឡាញ់ចូលចិត្តណាស់ ៕ ប្រភព៖ហ្វេសបុក

Related posts

Leave a Comment