បន្ទាប់ពីដឹងរឿង នាយ ចឺម ត្រូវគេវា​ យ បែ ​ក ​ក្បា ល លោកតា វ៉ិចទ័រ មិនអាចទប់ចិត្តបាន ក៏បង្ហាញអារម្មណ៍ចេញមកថា…

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ទើបតែកន្លងផុតទីថ្មីៗនេះ យុវជនម្នាក់បានយកកំណាត់ឈើ វា​យទៅលើនាយចឺម បណ្ដាលអោយបែ​ក​ក្បាល យ៉ាងធ្ង​ន់​ធ្ងរ និងរ​ង​របួ​​សដៃ​ជើង នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជន​សង្ស័​យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​(ឃា​ត់​ខ្លួន)។

ហើយម្សិលមិញនេះ នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ គ្រាន់តែ នាយ ចឺម បានទៅដល់ស្រុកកំណើតភ្លាម ញាតិមិត្ត ឪពុកម្តាយ យាយ ចាំទទួលទាំងអារម្មណ៍​ក្តុក​ក្តួល ជាមួយសម្លេងស្រែកទ្រហោរយំយ៉ាងខ្លាំង ព្រោះតែក្តីអា​ណិត​នាយ ខ្លោ​ច​ចិត្ត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ គេក៏បានឃើញ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ បានបង្ហាញអារម្មណ៍ពិតមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ក្មួយចឺម ចិត្តរបស់អ៊ំតែងតែចាត់ទុកក្មួយដូចកូនបង្កើត​​ ព្រោះក្មួយចេះស្រលាញ់ការងារ តាំងតែមិនទាន់ពេញវ័យ។ ក្នុងនាមអ៊ំជាអតីតអ្នកបណ្តុះបណ្តាលក្មួយ​​ តាំងពីតូច អ៊ំមានការសោកស្តាយខ្លាំងណាស់ ចំពោះរឿងហេតុដែលបានកើត​ឡើង។”៕

Related posts

Leave a Comment