លោក​ ហុង​ ភារិន​ អច្ឆរិយកម្ពុជា​ មានក្តី​បារម្ភ​ជាខ្លាំង​ចំពោះ​ការប្រកួតកីឡា​ប្រភេទចងចាំនៅឆ្នាំក្រោយ​ ខណៈដែល​ប្រទេស​ជិតខាង​កំពុងតែ​

ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយ​ និស្សិត​អាហារូបករណ៍​នៅ​ប្រទេស​ថៃ​ លោក​ ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជននៅទូទាំងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា»។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ លោក​ ហុង​ ភារិន​ ទេីបតែបា​នចូលរួមប្រកួត​នៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ (The 28th world memory championships)​ ។

គួរ​រំលឹក​ដែរ​ថា​ ចំពោះ​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ (The 28th World Memory Championships)​ បានរៀបចំឡេីង​នៅក្នុង​ក្រុង​ អ៊ូហាន​ ប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជនជាច្រេីន​ប្រមាណ​ជាង​៥០០នាក់​មកពី​ប្រទេស​​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​បានប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ដែលមាន​រយៈពេល​៣ថ្ងៃ​ ។

ចំណែកឯលទ្ធផល​នៃ​ការប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ (The 28th world memory championships)​ ដែលបាន​រៀប​ចំឡេីងនៅប្រទេសចិននេះ​ លោក​ ហុង​ ភារិន​ មិនទទួល​បាន​ជ័យជម្នះ​ទេ​ ហេីយ​លោកក៏បានមានការតាំងចិត្តនឹងខិតខំ​ប្រឹងប្រែង​ជាបន្ត​ទៀត​ ដេីម្បី​មកដណ្តេីម​យក​ជ័យជម្នះ​សារជាថ្មី​នៅ​ឆ្នាំ​ក្រោយ​ជាបន្ត​។

យ៉ាង​ណា​មិញ​ នៅ​មុន​នេះ​បន្តិច​ លោក​ ហុង​ ភារិន​ បានមានក្តី​បារម្ភ​ជាខ្លាំង​ចំពោះ​ការប្រកួតកីឡា​ប្រភេទចងចាំនេះនៅឆ្នាំក្រោយ​ ខណៈដែល​បណ្តាប្រទេសផ្សេងៗកំពុងតែមានការ​ហ្វឹកហាត់​បន្ថែម​ ដោយ​ក្នុង​នោះ​ លោកបាន​មានការ​លេីកឡេីង​ថា៖«កីឡាការចងចាំ​ យេីងដេីរក្រោយប្រទេសជិតខាងហេីយ លឺថាគេជួលសុទ្ធតែអ្នកខ្លាំងមកបង្រៀនសិស្សគេ​»៕

Related posts

Leave a Comment