លី ក្វាន់យូរ៖ ពេលណាពលរដ្ឋកម្ពុជាចេះតាមដាននយោបាយ…ពេលនោះនឹងមាននាគដ៏ខ្លាំងមួយទៀតគឺកម្ពុជានាគអាសុី

ប្រទេសជឿនលឿនលើពិភពលោក គឺសុទ្ធសឹងតែរវល់ជាងយើងឆ្ងាយណាស់ ពលរដ្ឋគេម្នាក់ៗធ្វើការខ្លាំងជាងយើង ស្ទើរតែរកពេលជួបជុំគ្រួសារមិនបានផង តែគេនៅឆ្លៀតតាមដាននយោបាយជាប់លាប់ណាស់។

លី ក្វាន់យូរ គាត់បោះពាក្យមួយឃ្លានេះមក ថា “ពេលណាពលរដ្ឋចេះ គឺពលរដ្ឋតាមដាននយោបាយ មានការយល់ដឹងហើយ សន្លឹកឆ្នោតមួយសន្លឹក គឺស្មើនឹងប្រទេសជាតិរបស់គាត់ទាំងមូល ពួកគាត់មិនអាចទម្លាក់វាចូលក្នុងធុង ជាថ្នូរនឹងលុយកាក់របស់របរបានទេ គឺទម្លាក់ដោយទំនុកចិត្ត ទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ” ក្នុងទម្រង់បែបហ្នឹង ទើបគាត់អាចរើសបានអ្នកដឹកនាំល្អ និងមានសម្ពាធលើអ្នកកាន់ការងារស្រុកទេសបាន ហើយនឹងឈានទៅរកការរីកចម្រើនរហូតក្លាយជា “នាគក្នុងតំបន់អាស៊ី” ៕

Related posts

Leave a Comment