ទឹកចិត្តប្រពៃ! ឧកញ៉ា ទៀ វិចិត្រ បានជួយស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងមានដាក់ប្រព័ន្ធ…

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា ឧកញ៉ា ទៀ វិចិត្រ បានជួយស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្នុងនោះ​លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ស្រុកព្រៃនប់៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន លោកឧកញ៉ា ទៀ វិចិត្រ បានជួយស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ ដោយមានដាក់ប្រព័ន្ធលូបង្ហូរទឹក ទំហំ៦តឹក តាមផ្លូវនេះផង ជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិ២ និងភូមិ៣ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ អោយបណ្តាញផ្សព្វផ្សាយដឹងថា ផ្លូវក្រួសក្រហម និងប្រពន្ធ័លូបង្ហូរទឹកនេះ បានស្ថាបនារួចរាល់ហើយកាលពីថ្ងៃទី២១ ធ្នូ ២០១៩ ក្នុងនោះប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីនៅមូលដ្ឋាននេះ បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលចំណាយថវិកា ជួយស្ថាបនាផ្លូវនេះ បានពលរដ្ឋប្រើប្រាស់៕”៕

Related posts

Leave a Comment