រំជួលចិត្តណាស់! និស្សិតស្រី ម្នាក់ក្រាបសំពះបាតជើងម្ដាយ និង ចេតិយមួយ ក្រោយរៀនចប់ទទួលសញ្ញាបត្រ័ធ្វើអោយមហាជនរំជួលចិត្តជាខ្លាំង

បរទេស៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងក្រោយថ្ងៃទទួលសញ្ញាបត្រ និស្សិតបញ្ចប់ការសិក្សាទាំងអស់ តែងតែនឹកឃើញទៅដល់អ្នកមានគុណដូចជា ឪពុកម្ដាយ បងប្អូន ឬអាណាព្យាបាល ព្រោះពួកគាត់បានផ្គត់ផ្គង់លុយកាក់ និងកម្លាំងចិត្ត ដើម្បីជួយជ្រោមជ្រែងឲ្យការសិក្សារបស់ខ្លួនបញ្ចប់ទៅដោយជោគជ័យ។ នាថ្ងៃពិសេសនោះ និស្សិតមួយចំនួនបានអញ្ជើញអ្នកមានគុណមកចូលរួមពិធីទទួលសញ្ញាបត្រផ្ទាល់ ឯខ្លះទៀតបានយកឈុតនោះ ទៅស្លៀកឲ្យពួកគាត់បានឃើញដល់ស្រុកកំណើតតែម្ដង។ជាក់ស្តែង និស្សិតស្រីម្នាក់នេះ បានស្លៀកពាក់ឈុតទទួលសញ្ញាបត្រ ព្រមទាំងសញ្ញាបត្រមកផ្ញើឪពុក បើទោះបីជាគាត់មិនមានជីវិតរស់នៅក្នុងលោកនេះក៏ដោយ។ រឿងរ៉ាវមួយនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតថៃ

ជាច្រើនរំជួលចិត្ត។តួយ៉ាង ក្រោយបញ្ចប់ពិធីទទួលសញ្ញាបត្រ នាងក៏ប្រញាប់ធ្វើដំណើរទៅស្រុកកំណើត ដើម្បីនាំយកសញ្ញាបត្រយកទៅជូនឪពុក និងម្ដាយ តែអកុសលឪពុករបស់នាងមិនបាននៅមើលឃើញភាពជោគជ័យរបស់នាងឡើយ ដូច្នោះហើយនាងបានត្រឹមតែប្រាប់ដំណឹងល្អនេះនៅពីមុខចេតិយ ព្រមជាមួយនឹងការសរសេរសំបុត្រទុកមួយច្បាប់ថា ” ពុក! ទោះបីជាពុកមិនបាននៅរស់ដល់សព្វថ្ងៃ តែថ្ងៃនេះកូនបានបញ្ចប់ការសិក្សាហើយ កូនក៏បាននាំយកសញ្ញាបត្រព្រមជា​មួយនឹងឈុតទទួលសញ្ញាបត្រមកផ្ញើពុក និងម៉ែផងដែរ”។យ៉ាងណាមិញ ហេតុការណ៍នៅក្នុងរូបភាព បានបង្ហាញឲ្យឃើញថា

និស្សិតស្រីរូបនោះបាននាំយកសញ្ញាបត្រមកឲ្យម្ដាយ និងឪពុក ដើម្បីឲ្យដឹងថា នាងបានសម្រេចបំណងពុក និងម៉ែហើយ ថែមទាំងយកឈុតទទួលសញ្ញាបត្រទៅបំពាក់ឲ្យម្ដាយ និងទៅសំពះសពឪពុកដែលស្ថិតនៅក្នុង ចេតិយមួយនៅក្នុងបរិវេណវត្តក្បែរនោះ។ ទង្វើនេះបានធ្វើឲ្យម្ដាយកម្សត់របស់នាង រំជួលចិត្តរហូតស្រក់ទឹកភ្នែក រកថ្លែងអ្វីពុំចេញ៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment