នាព្រឹកថ្ងៃទី២២នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាពមួយសន្លឹក ដែលត្រូវបានម្ចាស់ហាងលក់ទូរស័ព្ទដីមួយ បានយកផ្ទៃដីប្រទេសកម្ពុជា បោះពុម្ពលើថង់ប្លាស្ទីក សម្រាប់ដាក់ទូរស័ព្ទរបស់ខ្លួន ជូនអតិថិជន ដែលបានចូលទៅទិញទូរស័ព្ទនៅក្នុងហាងរបស់លោក។
គ្រាន់តែបានឃើញរូបភាពមួយសន្លឹកនេះភ្លាម បានធ្វើឲ្យមហាជនពិតជាការភ្ញាក់ផ្អើល និងសម្តែងការត្រេកអរជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពដែលមានផ្ទៃដីរបស់ប្រទេសខ្លួននៅលើថង់ប្លាស្ទីក បានយ៉ាងត្រឹមត្រូវ។ ដោយឡែកបងប្អូនជាច្រើន បានធ្វើការចែករំលែក ជាច្រើនតៗគ្នា ។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា វ៉ាជុងឃី ហ្វូនសប បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ប្រទេសកម្ពុជាមានផ្ទៃដី 181, 035 គីឡូម៉ែត្រការ៉េ 🇰🇭🇰🇭🇰🇭🇰🇭🇰🇭 #គួរយល់ដឹងពីប្រទេសយើងច្បាស់😁😁😁😁😁❤️❤️❤️❤️❤️❤️”។