សូមកោតសរសើរចំពោះទឹកចិត្តប្អូនស្រី…ជាសិស្សថ្នាក់ទី១២ តែយុវតី ច្រាច់ នី ឆ្លៀតពេលថ្ងៃចុងសប្តាហ៍ ទៅបង្រៀនប្អូនៗ​នៅក្នងភូមិដោយឥតគិតថ្លៃ…

ច្រាន់ នី គឺជាឈ្មោះរបស់អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់​ ដែលមានវ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ ហើយក៏កំពុងតែបន្តការសិក្សាថ្នាក់ទី១២B នៃសាលាវិទ្យល័យក្រឡាញ់ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។ សព្វថ្ងៃនេះ អ្នកគ្រូវ័យក្មេងរូបនេះ បានកំពុងតែយុវតីរូបនេះ បានធ្វើការចែករំលែក ចំណេះដឹង ទៅកាន់ប្អូនៗ នៅទីជនបទ រៀងរាល់ចុងសប្តាហ៍ យុវតីរូបនេះតែងតែទៅបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃនៅក្នុងភូមិ ដែលមានចំងាយរាប់សិបគីឡូម៉ែត្រពីផ្ទះរបស់ខ្លួន។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Association of Children Dream បានបង្ហាញពីជីវិតដ៏កំសត់របស់យុវតីរបស់អ្នកគ្រូវ័យក្មេង ថា “យុវតី ច្រាច់ នី យុវតីច្រាច់ នី បច្ចុប្បន្ននាងមានអាយុ១៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២B នៃសាលាវិទ្យល័យក្រឡាញ់ ។ សព្វថ្ងៃនាងស្នាក់នៅផ្ទះម្តាយធម៌ នៅភូមិស្រណាល ដោយសារចំងាយផ្លូវពីស្រុកកំណើតឆ្ងាយ និងជីវភាពគ្រួសារមានកាខ្វះខាត ម្តាយឪពុករបស់នីទៅធ្វើកម្មករនៅប្រទេសថៃ ។ រាល់ថ្ងៃនីងើបទៅរៀនតាំងពីព្រលឹម រហូតដល់ម៉ោង៦ល្ងាចទើបដល់ផ្ទះវិញ បើទោះជានឿយហត់បន្តិច តែនីនៅអាចធ្វើជាគ្រូបង្រៀនភាសារអង់គ្លេសស្ម័គ្រចិត្ត រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដើម្បីជួយពង្រឹងចំនេះដឹងផ្នែកភាសាររបទេស និងបំប៉នបន្ថែម នូវចំនេះពីសាលាដល់កុមារ ដែលខ្វះខាត ។ អរគុណ…ចំពោះទឹកចិត្តដ៏ល្អ “។

ដូចពាក្យចាស់ថា ខ្សត់ទ្រព្យ តែមិនក្រទឹកចិត្ត អ្នកគ្រូវ័យក្មេងរូបនេះ បានព្យាយាមអស់ពីចិត្ត អស់ពីកំលាំងកាយ ដើម្បីបង្រៀនដល់ក្មេងៗ ដែលមានជីវភាពក្រីក្រដូចគ្នានោះ។ យុវតីរូបស្រស់ម្នាក់នេះ មិនមែនជាកូនអ្នកមាននោះទេ តែនាងគឺជាកូនស្រីម្នាក់ ដែលមានទំនួលខុសត្រូវ និងជាកូនស្រីច្បងនៅក្នុងគ្រួសារ ខណៈពេលដែលលោកមានគុណ ដែលជាឪពុកបានទៅបម្រើការងារនៅឯប្រទេសថៃឯណោះ។

ក៏ព្រោះតែមានជីវិតក្រខ្សត់ ដូចនេះទើបយុវតី វ័យ១៩ឆ្នាំរូបនេះ មានបំណងចង់បង្កើនចំណេះដឹង និងចង់ឲ្យក្មេងៗនៅក្នុងភូមិ ឃុំរបស់ខ្លួន មានចំណេះដឹង ដើម្បីអនាគតរបស់ខ្លួនទៅថ្ងៃមុខ។ ជាមួយគ្នានោះផងដែរ ក៏មានថតរូបជាច្រើន សន្លឹកពីស្នាមញញឹមរបស់អ្នកគ្រូ និងកូនសិស្ស ដែលកំពុងតែរៀនសូត្រ ផងដែរ៕

Related posts

Leave a Comment