មួយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកទាំងមូល មានការផ្ទុះកក្រើកជាខ្លាំងទាក់ទងនឹងករណីនាយ ចឺម ដែលត្រូវបានអតីតកីឡាករបាល់ទាត់ដ៏ល្បីមួយរូប បានវា យចំក្បា ល រងរបួ ស៥ថ្នេរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនដៃ ដល់រូបនេះមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងនោះដែរ ជន សង្ស័ យ បានប្រើ ហិ ង្សា ដ៏ ឃោ ឃៅ វា យ ដោយ ដំ បង យ៉ាងធ្ងន់ធ្ងរមកលើនាយ ចឺម តារាចំរៀង ខណៈចោទប្រកាន់ថា នាយ ចឺម បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន រហូតកើតជារឿងប្រចណ្ឌ ទេីបធ្វើអោយជនដៃ ដល់ទ្រាំមិនបាន ក៏ផ្ទុះជាកំ ហឹង បង្កការវា យតប់ទៅលេីជនរងគ្រោះតែម្តង។
សូមជម្រាបថា រហូតមកដល់ពេលនេះ ជន បង្ករូបនេះត្រូវដាក់នៅក្រោមការពិនិត្យពីបទ”ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា” បទល្មើសដែលមានបញ្ញាតិផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ បង្កាប់ឲ្យឃុំខ្លួនជនត្រូវចោទដែលមានសវតាជាតិដូចខាងលេីរយៈពេល ៤ (បួន)ខែ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ នៅមុននេះបន្តិច ឯកឧត្ដម ហ៊ុន ជា ក៏បានមានការលេីកឡេីងថា៖«បើខ្ញុំមិនមែនជាតារាល្បី ហើយខ្ញុំញ៉ែសង្សាគេ ហើយសង្សាគេវ៉ៃតើគាំទ្រខ្ញុំទេ? ឈប់បានឈប់ទៅ អាចឺម អើយ ទឹកស្រែទឹកម៉ាសុីនក៏ដូចតែគ្នាទេ យល់ គេក៏មានឈ្មោះល្បីខាងកីឡាដែរ តើយល់ពីគ្នានិយាយគ្នាបញ្ចប់រឿង គឺល្អ តែបើចង់បានស្រួលហើយបានលុយទៀតធ្វើទៅ»។