សែនសង្វេគណាស់! ស្រ្តី​រង​ គ្រោះ​ជាម្ចាស់​ហាង​ដែលត្រូវ​បាន​ជន ដៃ ដល់បា​ ញ់សម្លា​ ប់នៅ​ក្រុងបាវិត​ បានបន្សល់ទុកកូនស្រីនៅតូចម្នាក់​ ដែលនៅមិនទាន់ដឹងអី​នោះទេ

ដូចដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​វេលា​ម៉ោង​៧យប់​ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ មានក រ ណី​​ជន​ ​ស​ង្ស័ យ​ម្នាក់​បាន​បា​ ញ់ចំនួន២គ្រា ប់​ ដោយមួយគ្រាប់បា​ ញ់ឡើងលើ និងមួយគ្ រាប់ទៀតបា​ ញ់ចំស្ត្រីជាម្ចាស់ហាង​ ដែលហេតុ​ការណ៍​នេះ​ បាន​ប ង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ចំនុចភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ស្ថិត​ក្នុង​ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បេីតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនស​ ង្ស័ យ​រូប​នេះ​មានឈ្មោះ​ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿង ញៀ ន​ និងត្រូវជាកូនរបស់លោក កែវ គង់​ អធិការនគរបាលក្រុងបាវិត ត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនបានហើយ​ បន្ទាប់​ពី​ជន​ ស​ ង្ស័ យ​ បានបា​ ញ់​ទៅ​លេី​ស្រ្តី​ រង​ គ្រោះ​ រួចមក​ក៏បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

ចំ​ណែកស្ត្រីរង​ គ្រោះមានឈ្មោះ សឿន ដាណេ មាន​អាយុ​ ៣៨ឆ្នាំ រស់នៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកសុីបើកហាងនៅក្រុងបាវិត។​ ក្រោយ​កេីត​ហេតុ​​ ស្ត្រី​រង​ គ្រោះដែល​ជា​ម្ចាស់​ហាង​ខាង​លើ​នេះ​ បន្ទាប់​ពី​ជន​ ស​ ង្ស័ យ​ បា​នបា​ ញ់តម្រង់ក្បា​ លស្ត្រីរង​ គ្រោះ បណ្តាលឲ្យរងរបួ​ សធ្ងន់ រួចមក​

ក៏ត្រូវបានក្រុម​គ្រួសារ​សាច់ញាតិ និងភ្ញៀវជួយលើកជនរង​ គ្រោះ យកទៅសង្គ្រោះ​ បន្ទា ន់នៅប្រទេសវៀតណាម​ តែដោយសារ​ស្ថានភាព​ធ្ងន់​ ធ្ងរ​ ពេក​ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ​ បានស្លា ប់បា ត់ ប ង់ ជី វិ តនៅមន្ទីរពេទ្យប្រទេសវៀតណាម​ នៅពេលនេះសពកំពុងត្រូវបានសាច់ញាតិបញ្ជូនត្រឡប់មកស្រុកកំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។​

អ្វីដែល​ជាការ​សោកស្ដាយ​បំផុត​នោះ​ ស្រ្តី​រង​ គ្រោះ​ ដែលត្រូវ​បាន​ជនស​ ង្ស័ យ​បានបា​ ញ់​សម្លា​ ប់​ គឺបានបន្សល់ទុកកូនស្រីនៅតូចម្នាក់​ ដែលនៅមិនទាន់ដឹងអីនោះទេ​ ហេីយ​ក៏មិនដឹងថាពេលនេះម្តាយរបស់ខ្លួនបាន​ស្លា​ ប់​នោះដែរ​ ពិតជា​គួរឲ្យ​សង្វេគ​ណាស់​។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​ដែលជាការឡាយនៅ​កន្លែង​កេីត​ហេតុ​ដូច​តទៅ​។

Related posts

Leave a Comment