សត្វកន្ធាយនេះ សំណាងណាស់ បានជួបអ្នកចិត្តបុណ្យ, ទី១ រួចផុតពីស្លាប់ ដោយការយកធ្វើជាអាហារ និងទី២ មានការស្វះស្វែង រកកន្លែងអោយរស់នៅដោយសុវត្ថិភាព…(មានវីដេអូ)

នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា មានសត្វកន្ធាយមួយក្បាលពិតជាសំណាងណាស់ ដោយសារតែជួបមនុស្សចិត្តបុណ្យ ដោយរួចផុតពីសេចក្តីស្លាប់ ព្រមទាំងមានគេស្វះស្វែងរកកន្លែងអោយរស់នៅដោយសុវត្ថិភាពទៀតផង។ លោកបញ្ជាក់បន្ថែមថា៖

“«សត្វកន្ធាយរួចជីវិតក្រោយជួបអ្នកចិត្តបុណ្យ» លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ទទួលបានសត្វកន្ធាយទឹកសាបមួយក្បាលពីពលរដ្ឋដើម្បីអោយលោកយកធ្វើជាម្ហូប ប៉ុន្តែដោយអំណាចចិត្តបុណ្យ លោកឧត្តមសេនីយ៍ ក៏យកសត្វកន្ធាយនេះទៅប្រគល់បន្តដល់លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីព្រលែង អោយសត្វកន្ធាយនេះមានជីវិតរស់នៅបន្តទៀត។

ក្រោយទទួលបានពីលោកស្នងការ លោកឧកញ៉ា ទៀ វិចិត្រ ក៏ស្កាត់ទៅដល់វត្ត​និគ្រោធ​វ័ន​ គល់​ទទឹង​ ភូមិ​កោះ​ក្របី​ សង្កាត់​ព្រែក​ថ្មី​ រាជធានីភ្នំពេញ ជួបព្រះតេជគុណ គូ សុភាព មន្ត្រីសង្ឃដែលល្បីល្បាញពីធម៌អប់រំចិត្តសាស្ត្រសង្គម ដើម្បីសុំព្រលែងសត្វកន្ធាយនេះ ក្នុងស្រះទឹកនៅទីអារាមដែលព្រះគ្រូ គូ សុភាព គង់នៅ ដោយលោកឧកញ៉ាទៀ វិចិត្រ លើកហេតុផលថា វត្តអារាមជាទីកន្លែងដែលសត្វកន្ទាយនេះអាចរស់នៅបាន មិនមានព្រានប្រមាញ់ណាមករំខាន។

ព្រះតេជគុណ គូ សុភាព មានថេរដិកាថា សត្វកន្ធាយនេះពិតជាមានសំណាងណាស់ ដោយសារតែជួបមនុស្សចិត្តបុណ្យ ទី១រួចផុតពីស្លាប់ដោយការយកធ្វើជាអាហារ និងទី២មានការស្វះស្វែងរកកន្លែងអោយរស់នៅដោយសុវត្ថិភាពទៀតផង !!សាធុ សាធុ ៕”៕

Related posts

Leave a Comment