កក់ក្តៅណាស់! អីយ៉ា ស្ងាត់ៗ អ៊ុន អាលីហ្សា ទម្លាយរូបភាពប៉ុន្មានសន្លឹកជុំគ្រួសារ លើទឹកដីបរទេស មើលទៅពិតជាមានសុភមង្គល និងក្តីសុខដល់ហើយ

ពិតណាស់ ទោះបីជាបាត់មុខពីវិថីសិល្បៈ ជាច្រើនឆ្នាំក្តី បន្ទាប់ពីរៀបការមានគ្រួសារ និងទៅរស់នៅក្រៅប្រទេស តារាសម្តែងស្រី អ្នកនាង អ៊ុន អាលីហ្សា នៅតែទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ ហើយនៅលើបណ្តាញសង្គមហ្វេសប៊ុក គេតែងតែតាមដានឃើញថា ពីជីវិតគ្រួសារដ៏ផ្អែមល្ហែមរបស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ នេះ គេបានឃើញ អ្នកនាង អ៊ុន អាលីហ្សា ឆ្លៀតពេលទំនេរ ក៏បាននាំគ្រួសារដើរលេងលំហែកាយ និងបានថតរូបជាច្រើនសន្លឹកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន គ្រប់គ្នាឃើញហើយសរសើរជាហូរហែផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះផងដែរ គ្រប់រូបភាពដែលតារាស្រីរូបនេះ បានថតបែបជាលក្ខណៈគ្រួសារទាំងនោះ នាងជាមួយស្វាមី និងកូនស្រី ពិតជាបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ស្នាមញញឹមយ៉ាងរីករាយ មើលទៅហាក់មានសុភមង្គល និងក្តីសុខក្នុងគ្រួសារខ្លាំងតែម្តងមិនចាញ់ជីវិតគ្រួសារតារាដទៃប៉ុន្មាននោះឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment