អីយ៉ា វិត្រឡប់ពីចាយជិវិតអភិជនក្រៅប្រទេស មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែ ហ៊ិន ច័ន្ទនីរ័ត្ន បញ្ចេញរូបភាពប៉ុន្មានសន្លឹកនេះចេញមក ផ្ទុះការសរសើរជាខ្លាំង

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលជាពិធីការិនីល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីរូបនេះក៏ធ្លាប់ជា ម្ចាស់ជ័យលាភី Freshie Girl ម្នាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីរូបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រជាច្រើនពីសំណាក់ ហ្វេនៗ និងមហាជនជាច្រើន តាមរយៈការបង្ហាញមុខមាត់ តាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ កាន់តែពិសេសទៀតនោះ គឺមានរូបសម្រស់ ស្រស់ស្អាត សុភាពរាបសា គួរឲ្យគយគន់ណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ បន្ទាប់ពីរជួបរឿងស្មុគស្មាញខ្លះៗ គេក៏បានឃើញពិធីការិនីរូបនេះ បានចំណាយពេលធ្វើដំណើរកម្សាន្តលំហែកាយនៅលើទឹកដីប្រទេសបារាំងយ៉ាងហាយសូរ ដែលកញ្ញាបានបញ្ចេញរូបភាពស្អាតៗ និងទឹកមុខយ៉ាងស្រស់ស្រាយ មើលហាក់មានភាពរីករាយរំសាយអស់ទុក្ខកង្វល់ទាំងឡាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗមកនេះ ក្រោយពីបានដើរលេងលំហែចិត្តមួយរយៈពេលមកនេះ ពិធីការិនីរូបនេះ ក៏បានវិលត្រឡប់មកខ្មែរវិញហើយ និងបានបន្តអាជីពសិល្បៈនាងបន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រកំពុងតែចាប់អារម្មណ៍ និងមានការកោតសរសើរជាខ្លាំងនោះ បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកថ្មីៗ ដែលនាងបានបញ្ចេញបន្ទាប់ពីវិលត្រឡប់មកពីក្រៅប្រទេសវិញ ដែលមើលទៅរូបសម្រស់របស់នាង កាន់តែស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន ។

រូបភាពប៉ុន្មានសន្លឹកនេះ កំពុងតែត្រូវបានមហាជននៅលើបណ្តាញសង្កមហ្វេសប៊ុក ក៏ដូជាអ្នកសិល្បៈ ពិសេសបណ្តាអ្នកគាំទ្ររបស់នាង បានធ្វើការចែករំលែកពេញបណ្តាញសង្គម និងមានពាក្យពេចន៍សរសើរមិនដាច់ពីមាត់ឡើយពីសម្រស់ដ៏ផូរផង់របស់នាង ស័ក្តិសមនឹងរាជិនីសម្រស់មិនប្តូឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment