យីអ៊ីនឡើងស្រឺតៗ! អីយ៉ា ទើបទិញខុនដូថ្ងៃមុនសោះ ស្រាប់តែលើកនេះ ពេជ្រ សូលីកា បង្ហាញវីឡាកំពុងសាងសង់មួយទៀតបាត់

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីមានសម្រស់ស្អាត់ម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងម្នាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយបទចម្រៀងជាច្រើនបទរបស់នាង នៅតែពិរោះទោះស្ដាប់ច្រើនប៉ុណ្ណាក៏មិនចេះធុញទ្រាន់ឡើយ ។

បច្ចុប្បន្ននេះ អ្នកនាង ពេជ្រ សូលីកា កំពុងតែសាងក្តីសុខ ជាមួយក្រុមគ្រួសាដ៏តូចមួយរបស់នាង ដោយមើលទៅពិតជាពោរពេញដោយសុភមង្គល និងកក់ក្តៅណាស់ ថែមទាំងមានកូនប្រុសបណ្តូលចិត្ត គឺ ហង្ស អ៊ារី វ៉េនស្តេ ។

យ៉ាងណាមិញ ទោះបីជាគូស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដែកូនប្រុសម្នាក់ហើយក៏ពិតមែន ប៉ុន្តែចំណងស្នេហ៍អ្នកទាំងពីរ ត្រូវបានមហាជនដឹងច្បាស់ថា នៅតែមានភាពស្និតរមួតដូចគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង ព្រោះអ្នកទាំងពីរ តែងបង្កប់ការបារម្ភនិងក្តីស្រលាញ់ចំពោះគ្នាជានិច្ច ដែលដាច់នោះឡើយ ។

ចំណែកឯ នៅមនុនេះបន្តិចនាថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ នេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានមហាជន មើលឃើញថា វាជាគម្រោងផ្ទះវីឡាធំស្កឹមស្កៃ ដែលកំពុងនឹងសាងសង់ហើយបានជាង ៦០% ទៅហើយ ជាមួយការរចនាម៉ូដផ្ទះ យ៉ាងទាន់សម័យទំនើបផងដែរ ។

ទន្ទឹមនឹងនេះផងដែរ មហាជនសង្កេតឃើញថា ជីវិតតារាស្រីរូបនេះហាក់ហូរហៀរខ្លាំង ព្រោះកាលពីពេលថ្មីៗមកនេះ អ្នកនាង ពេជ្រ សូលីកា ទើបតែទទួលបានកាដូរខុនដូកណ្តាលទីក្រុង ពិស្វាមីក្តៅៗនៅឡើយទេ ដែលជាហេតុធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកគាំទ្រនាំគ្នាលួចសរសើរពីជីវិតដ៏មានន័យនិសោយសុខរបស់នាងខ្លាំងមែនទែន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាបខាងក្រោមនេះ ។

Related posts

Leave a Comment