រកឯណាបានស្វាមីល្អបែបនេះ! ស្វាមី វីរៈ និច មិនសូវចេះមាត់កមែន ប៉ុន្តែទង្វើធ្វើដាក់ភរិយាគួរឲ្យសរសើរណាស់ ឃើញហើយហ្វេនៗ លួចច្រណែនមិនស្ទើរនោះទេ…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ បានដឹងហើយថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងស្រីរូបស្រស់ វីរៈ និច និងស្វាមី បានប្រកាសដំណឹងដ៏ល្អមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ពោលគឺ វីរៈ និច កំពុងតែពរពោះដំបូង ក្រោយពីបានដឹកដៃស្វាមីបណ្តូចិត្តចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ។

មួយវិញទៀត បើក្រឡេកទៅមើលជីវិតឯកជនក្រោយរៀបការរបស់តារាចម្រៀងស្រីអ្នកនាង វីរៈ និច ជាមួយស្វាមីវិញ គឺជីវិតគូស្វាមីផរិយាតារាមួយគូនេះ កំពុងតែមានសុភមង្គល និងភាពរីករាយជាខ្លាំង ។

មិនត្រឹមតែប៉ុណ្ណោះ គេក៏ឃើញប្តីប្រពន្ធមួយគូនេះ តែងតែបណ្តើរគ្នាចេញក្រៅជាញឹកញាប់ ដោយមិនឲ្យបាត់មុខគ្នាសូម្បីមួយចំហ៊ាននោះឡើយ ។ បន្ថែមទៀតនោះ គេឃើញទឹកមុខនាងបង្ហាញនូវស្នាមញញឹមយ៉ាងមានក្តីសុខយ៉ាងពេញទំហឹង ក្រោយពីបានស្វាមីល្អដូចចិត្តបែបនេះ ។

ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នាម្សិលមិញនេះ មហាជនកាន់តែចាប់អារម្មណ៍ជាខ្លាំង ហើយធ្វើឲ្យហ្វេនៗមានចិត្តលួចច្រណែនអ្នកនាង វីរៈ និច នោះគឺ វីដេអូមួយ ដែលរូបនាងបានបង្ហោះ បានបង្ហាញពីសកម្មភាពទង្វើល្អៗពីស្វាមីធ្វើចំពោះនាង ដោយក្នុងវីដេអូនោះគេឃើញស្វាមីតារារូបនេះ បានយកចិត្តទុកដាក់មើលថែនាង តាមរយៈការកក់សក់ ក្រងសក់ និងថ្នាក់ថ្នមប្រពន្ធបានយ៉ាងល្អផងដែរ ។

ទន្ទឹមនឹងនេះផងដែរ ក្រោយពីអ្នកនាង បានបង្ហោះវីដេអូមួយនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីវីដេអូសកម្មភាពស្វីតៗ ពីគូស្វាមីភរិយាមួយគូនេះរួច ពួកគេបានចូលទៅ ខំមិន សរសើរពីចំណងស្នេហាប្តីប្រពន្ធតារារូបនេះគ្រប់ៗគ្នាតែម្តង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment