អស់ទាស់! អីយ៉ា ក្រោយ កូនប្រុសប្រឡងជាប់ទី ១២ ប៉ាម៉ាក់ជូនកាដូរបន្តិចបន្តួច ឡាន MG6-2022 មួយគ្រឿង

ហ្វេសប៊ុក៖ កាលពីថ្ងៃរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសសេចក្តីប្រកាសពត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ឆ្នាំ ២០២១ ដែលមានមណ្ឌលប្រឡង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ខេត្តកណ្តាល ។

ទន្ទឹមទៅនឹងការប្រកាសលទ្ធផលរួចរាល់ជាស្ថាពរ គេសង្កេតឃើញមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើបុរសម្នាក់ ដែលបានជូនការដូរ ឡាន MG6-2022 មួយគ្រឿង ជាចំណងដៃជូនទៅកាន់កូនប្រុសរបស់ខ្លួន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្ត្រសង្គម នៅមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ រាជធានីភ្នំពេញ។

ទន្ទឹមនឹងការប្រកាសលទ្ធផលរួចរាល់ហើយនោះ គេសង្កេតឃើញមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើបុរសម្នាក់ ដែលបានជូនកាដូរ ឡាន MG6-2022 មួយគ្រឿង ជាចំណងដៃជូនទៅកាន់កូនប្រុសរបស់ខ្លួន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្រ្តសង្គម នៅមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ រាជធានីភ្នំពេញ ។

តាមរយៈការជូនកាដូរមួយនេះយ៉ាងពិសេស សម្រាប់ថ្ងៃជោគជ័យកូនរបស់ខ្លួន អាណាព្យាបាលដែលមានគណនីហ្វេសប៊ុកឈ្មោះថា Prang Sela បានបង្ហោះសារបញ្ជាក់ប្រាប់ទៀតថា៖ “ថ្ងៃនេះជា ពិសេសណាស់ ដែលកូនប្រុស បានប្រលងជាប់ថ្នាក់ទី 12 មានកាដូបន្តិចបន្តួច MG6-2022 ជូនកូនសំលាញ់ ជូនពរដល់ កូនសំរេចអ្វីដូចបំណង ណាកូន” ៕

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment