គួរឲ្យរំភើបណាស់! ឪពុកម្តាយជាជាងសំណង់ តស៊ូរកលុយឲ្យកូនរៀន ទីបំផុតកូនប្រឡងជាប់ទទួលបាន និទ្ទេស A

ហ្វេសប៊ុក៖ ជារឿងដ៏គួរឲ្យមោទកភាពបំផុត យុវជនមួយរូបដែលជាបេក្ខជនប្រឡងបាក់ឌុបសម័យប្រឡងឆ្នាំ ២០២១ មានឪពុកម្តាយ ប្រកបអាជីពជាជាងសំណង់ បានសម្រេចក្តីស្រមៃរបស់ខ្លួន តស៊ូរឪនសូត្ររហូតប្រឡងបាក់ឌុបទទួលបាននិទ្ទេស A ដែលបានបញ្ជាក់ឲ្យមហាជនបានដឹងយ៉ាងច្បាស់ថា ជីវភាពមិនមែនជាកត្តាកំណត់ក្នុងការសិក្សារនោះទេ ។

ទន្ទឹមនឹងនេះផងដែរ តាមរយៈគេហទំព័រហ្វេសប៊ុកផេក វិទ្យាល័យ ច្បារអំពៅ បានបង្ហោះឲ្យបានដឹងដែរថា បេក្ខជនដែលទទួលបាននិទ្ទេស A រូបនេះ មានឈ្មោះថា កែន សារី មានឪពុកម្តាយជាជាសំណង់ បានប្រឡងជាប់និទ្ទេស A ទូទាំងប្រទេស បានសម្រេចដូចក្តីប្រាថ្នា និងបានបង្ហាញឲ្យដឹងថា ជីវភាព ពុំមែនជាកត្តាកំណត់ការសិក្សានោះឡើយ ។

ម្យ៉ាងទៀត ខាងសាលា ក៏ដូចជាមហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាជូនពរព្រោងព្រាតឲ្យយុវសិស្សរូបនេះ បានទទួលនូវរឿងជោគជ័យក្នុងជីវិតទៅមុខបន្តបន្ទាប់ទៀត ជាពិសេសខិតខំបន្ថែមទៀត ដើម្បីក្លាយជាធនធានដ៏ល្អនាថ្ងៃអនាគតរបស់ប្រទេសកម្ពុជា ។

គួរឲ្យដឹងដែរថា បើតាមការបញ្ជាក់ពីផេក វិទ្យល័៦ ច្បារអំពៅ បានបង្ហោះឲ្យដឹងដែរថា នៅវិទ្យាល័យច្បារអំពៅ គឺមានសិស្សិជាប់និទ្ទេស A ឆ្នាំនេះសរុប ១៣ នាក់ដែលមានដូចជា៖

១. ហុក ពេជ្រ ២. ហេង សុវណ្ណគិរី ៣. សុខ នីតា ៤. សួន សុបញ្ញា ៥. សោធ សុគន្ធដារីនាថ ៦. តាំង ម៉េងសុង ៧. នាង ឡាងស្រី ៨. បូ នីនាថ ៩. ភុំ សុខម៉ានិត ១០. ម៉េង គីមហួយ ១១. ចាំង វ៉ាន់តាក់ ១២. ហួត អ៉ីឡេង ១៣. កែនសារី ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

ប្រភព៖ វិទ្យាល័យ ច្បារអំពៅ

a

Related posts

Leave a Comment